Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ប្រើរូបមន្ត​ជីវ៉ាន់​ស៊ុយ ​កម្ចាត់​ស្នាម​អុជខ្មៅ​លើមុខ​ ឲ្យអស់​គ្មានសល់!

$
0
0

គ្រប់ប្រភេទនៃស្នាមអុជខ្មៅ ឬស្លាកស្នាមស្រអាប់នៅលើមុខ គឺវាពិតជាធ្វើឲ្យអ្នកមិនមានអារម្មណ៍រីករាយទាល់តែសោះ និងធ្វើឲ្យអ្នកបាត់បង់នូវជំនឿចិត្តលើខ្លួនឯងថែមទៀតផង។ វត្តមានពួកគេនៅលើមុខ វាជាអាចក្លាយជាសុបិន្តដ៏អាក្រក់យ៉ាងពិតប្រាកដ ជាពិសេសសម្រាប់ស្ត្រី។

ប្រភេទជីវ៉ាន់ស៊ុយធម្មជាតិនេះ មានផ្ទុកនូវគ្រឿងផ្សំធម្មជាតិដែលអាចកម្ចាត់ចំណុចខ្មៅស្រអាប់ យ៉ាងមានប្រសិទ្ធភាពនៅលើមុខរបស់អ្នក។

គ្រឿងផ្សំដែលអ្នកត្រូវការជាចំបាច់៖

– ជីវ៉ាន់ស៊ុយស្រស់ ២៥ ក្រាម
– ទឹក ០.២ លីត្រ
– ទឹកសារធាតុរ៉ែ ០.៣ លីត្រ
សេចក្ដីណែនាំ៖

ដាក់ជីវ៉ាន់ស៊ុយ នៅក្នុងទឹក ០.២ លីត្រ ហើយអនុញ្ញាតដាំវាឲ្យពុះ ដោយបិទគម្របវាឲ្យជិតផង។ បន្ទាប់មក ចាក់ទឹកល្បាយនេះ ចូលទៅក្នុងចានមួយ អនុញាតរក្សាវាទុកឲ្យចុះត្រជាក់ ក្នុងរយៈពេលប្រហែល ១ ម៉ោង។

បន្ទាប់មក យកទឹកសារធាតុរ៉ែដាក់បន្ថែមនៅក្នុងទឹកល្បាយនេះ។ រួចផ្ទេរវាចូលទៅក្នុងដបមួយ និងរក្សាវាទុកនៅក្នុងកន្លែងដែលមានសីតុណ្ហភាពត្រជាក់។

របៀបប្រើវា៖

អ្នកត្រូវលាងមុខជាមួយទឹកល្បាយធម្មជាតិនេះ ជារៀងរាល់ព្រឹក ឬអនុវត្តវានៅលើតំបន់ដែលទទួលរងផលប៉ះពាល់។ អនុញ្ញាតរក្សាសកម្មភាពនេះ ឲ្យបានរយៈពេល កន្លះម៉ោង ទើបអនុញ្ញាតយកវាចេញពីមុខរបស់អ្នក៕

ប្រភព៖ khmerpropey


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>