ការសម្រកទម្ងន់ អ្នកមិនចាំបាច់ទាន់ត្រូវតែនឿយហត់នោះទេ តែជាទូទៅអ្នកទាំងអស់គ្នាតែងតែប្រើគ្រប់មធ្យោបាយទោះជាខ្លួនត្រូវហត់នឿយខ្លាំងយ៉ាងក៏ដោយ។ ប៉ុន្តែមនុស្សជាច្រើនតែងតែយល់ខុស ដើម្បីសម្រកទម្ងន់ពួកគេផ្ដោតសំខាន់តែទៅលើការធ្វើលំហាត់ប្រាណតែមួយប៉ុណ្ណោះ ព្រោះវាជាវិធីសាស្រ្តដ៏ល្អដែលមនុស្សភាគច្រើនតែងតែធ្វើ និងគិតថាទទួលបានផលល្អ។
ទោះបីជាការធ្វើលំហាត់ប្រាណអាចជួយដល់ការសម្រកទម្ងន់របស់អ្នកទទួលបានលទ្ធផលល្អក៏ពិតមែន ការធ្វើលំហាត់ប្រាណតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ។ របបអាហារធ្វើឱ្យមានសុខភាពល្អ ហើយវាគឺជាតម្រូវការដ៏ចាំបាច់ក្នុងការសម្រកទម្ងន់សម្រាប់អ្នកផងដែរ។
ខាងក្រោមនេះជាហេតុផលដែលធ្វើឱ្យអ្នកសម្រក់ទម្ងន់មិនបានដូចបំណង ក៏ព្រោះតែការធ្វើលំហាត់ប្រាណតែមួយមុខគត់។
ការទទួលទានជាតិកាឡូរីច្រើនពេក
មនុស្សជាច្រើនបានទទួលទានរបបអាហារដែលមានជាតិកាល់ឡូរីច្រើនជាងការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃរបស់ពួកគេ។ នេះជាកត្តាដែលធ្វើឱ្យការធ្វើលំហាត់ប្រាណដើម្បីសម្រក់ទម្ងន់ត្រូវបរាជ័យ។ អ្នកប្រហែលជាគិតថាអ្នកបានបំផ្លាញកាឡូរីបានច្រើន នៅពេលដែលអ្នកបានបំផ្លាញកាឡូរីតិចជាងអ្នកគិត។ នេះហើយជាមូលហេតុដែលអ្នកគួរតែមានផែនការប្រចាំថ្ងៃដើម្បីកំណត់ជាតិកាឡូរីឱ្យបានត្រឹមត្រូវសម្រាប់តម្រូវការប្រចាំថ្ងៃ។ នៅពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងប្រាកដថា អ្នកពិតជាបានបំផ្លាញកាឡូរីច្រើនជាងអ្នកបំផ្លាញកាឡូរីតាមរយៈការធ្វើលំហាត់ប្រាណ នេះគឺជាពេលវេលាតែមួយគត់ដែលអ្នកនឹងឃើញថាមានរឿងអ្វីកើតឡើងចំពោះការសម្រកទម្ងន់របស់អ្នក។
ការគិតខុសពីការទទួលទានអាហារធ្វើឱ្យមានសុខភាពមិនល្អ
ជាមួយនឹងភាពទូលំទូលាយនៃការផ្គត់ផ្គងរបបអាហារនៅលើទីផ្សារបច្ចុប្បន្ន អ្នកប្រាដកជាគិតថា វាសុទ្ធតែល្អសម្រាប់សុខភាព។ តើលោកអ្នកធ្លាប់គិតបែបនេះទេ? នេះជាមូលហេតុដែលលោកអ្នកមិនចាប់អារម្មណ៍ពីផលិតផល ផ្ទុយទៅវិញមុនពេលដែលលោកអ្នកទិញផលិតផលពីក្រុមហ៊ុន លោកអ្នកត្រូវពិនិត្យឱ្យបានត្រឹមត្រូវសិន ដើម្បីឱ្យប្រាកដថា តើវាមានផ្ទុកនូវជាតិខ្លាញ់នឹងកាឡូរីកម្រិតណា? ដែលជាតម្រូវសម្រាប់បំពេញរបបអាហាររបស់អ្នក ជៀសវាងការទទួលទានរបបអាហារដែលមានជាតិខ្លាញ់ និងជាតិកាឡូរីច្រើនហួស។
សូមបញ្ជាក់ថា លោកអ្នកគួរតែទទួលទានម្ហូបអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលមានជាតិសរសៃ និងសារធាតុរ៉ែឱ្យបានច្រើន ទើបជាការប្រសើរ។ ដូចគ្នានេះផងដែរ អ្នកនិងប្រាកដថារបបអាហារដែលអ្នកទទួលទាន និងមិនធ្វើឱ្យអ្នកមានការកើនឡើងនៃជាតិខ្លាញ់ និងជាតិកាឡូរី ហើយនឹងធ្វើឱ្យអ្នកមានសុខភាពល្អ។
ការធ្វើលំហាត់ប្រាណខុស
ជារឿងធម្មតាទេ ដែលមនុស្សជាច្រើនតែងតែយល់ថា ការធ្វើលំហាត់ប្រាណគឺដើម្បីដុតបំផ្លាញជាតិខ្លាញ់។ ប្រសិនបើអ្នកចង់ឱ្យការដុតបំផ្លាញជាតិខ្លាញ់បានឆាប់រហ័ស និងមានប្រសិទ្ធភាព គួរតែធ្វើលំហាត់ប្រាណបេះដូង។ អ្នកត្រូវបណ្ដុះបណ្ដាលថាមពលសម្រាប់ការកសាងសាច់ដុំ ហើយវាមិនឱ្យបេះដូងមានជាតិខ្លាញ់ច្រើនឡើយ។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យមានការបំផ្លាញជាតិខ្លាញ់បានឆាប់រហ័ស អ្នកត្រូវផ្ដោតសំខាន់បំផុតទៅលើបេះដូង។ ជាទូទៅការធ្វើលំហាត់ប្រាណគឺល្អខ្លាំងណាស់ដែលធ្វើឱ្យមានការសម្រកទម្ងន់ និងការកសាងសាច់ដុំ។ តែទោះជាយ៉ាងណា គោលដៅចម្បងរបស់អ្នក គឺដើម្បីសម្រកទម្ងន់ រួមផ្សំជាមួយចំណីអាហារដែលធ្វើឱ្យមានសុខភាពល្អ ជាមួយនឹងការធ្វើលំហាត់ប្រាណបេះដូង និងធ្វើឱ្យអ្នកទទួលបានជោគជ័យគួរជាទីគាប់ចិត្ត៕
ប្រភព៖ khmerpropey