p>ពិធីសិរីមង្គលរបស់ពិធីការិនី ខៀវ សានសាណា និង លោក Seraj Sutton នៅព្រឹកនេះពិតហ៊ឹកហ៊ាក់ណាស់ ព្រោះមានមិត្តសិល្បៈ និង ភ្ញៀវកិត្តិយសជាច្រើនចូលរួម នៅក្នុងនោះគេសង្កេតឃើញមានភ្ញៀវលំដាប់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផងដែរ ។
ក្នុងឱកាសដ៏សែនរីករាយ និង សិរីសួស្តីរបស់គូស្វាមី-ភរិយាថ្មី ខៀវ សានសាណា និង លោក Seraj Sutton នេះធ្វើឱ្យមហាជនមួយចំនួនភ្ញាក់ផ្ញើល និង ថ្លែងនូវការស្ងើចសរសើរយ៉ាងខ្លាំង ព្រោះតែពិធីមង្គលនេះមានសុទ្ធតែភ្ញៀវលំដាប់ខ្ពស់ចូលរួមរួម មានដូចជា ឯកឧត្តម អែម សំអាន និង លោកជំទាវ លោកជំទាវជាភរិយារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ស្រីតូច ចំណាន និង ភ្ញៀវកិត្តយសជាមិត្តសិល្បៈជាច្រើនរូបទៀតមាន រ៉ូលីន នាយ ព្រែក ករុណា ពេជ្រ កាតុ និង ស្វាមី ជាដើម ។
ចង់ដឹងកាន់តែច្បាស់ សូមចុចទស្សនារូបថតខាងក្រោមនេះ ៖ សាកល
អត្ថបទពាក់ព័ន្ធ៖ ហួសចិត្ត៖ ស្អែកចូលរោងការហើយ ខៀវ សានសាណា នៅឆ្លៀត…!
ពិធីការិនី ខៀវ សានសាណា ត្រូវបានគេដឹងថា នៅវេលាថ្ងៃស្អែកនេះគឺជាថ្ងៃពិសេសរបស់នាង ពោលគឺនាងនឹងត្រូវចូលរោងការជាមួយបុរសចំណាស់ជនជាតិបរទេសម្នាក់ឈ្មោះលោក Seraj Sutton ហើយ ប៉ុន្តែនៅព្រឹកមិញនេះគេឃើញ ខៀវ សានសាណា បែរជាឆ្លៀត ទៅចូលរួមធ្វើជាពិធិការិនីក្នុងកម្មវិធីសម្ពាធសាខារបស់ហាងកាហ្វេទំនើបមួយកន្លែងនៅម្តុំបឹងកេងកងទៅវិញ ។
នេះជារឿងគួរឱ្យភ្ញាក់ផ្អើល និង ហួសចិត្តបំផុតសម្រាប់មហាជន ដែលកើតក្តីងឿងឆ្ងល់ចំពោះពិធីការិនីដ៏ប៉ិនវោហារស័ព្ទរូបនេះ ព្រោះវេលាត្រូវចូលរោងការនៅថ្ងៃនេះគឺកៀកណាស់ គួរណាស់តែនាងកូនក្រមុំនៅផ្ទះរៀបចំត្រៀមខ្លួនដើម្បីថ្ងៃមង្គលសិរីសួស្តីនេះ តែបែរជានាងទៅឆ្លៀតទទួលកម្មវិធីខាងក្រៅធ្វើព្រងើយមុនថ្ងៃចូលរោងទៅវិញ ។
គួរបញ្ជាក់ថា ពិធីការិនី ខៀវ សានសាណា នឹងដឹកដៃស្វាមីទីពីរ លោក Seraj Sutton ចូលរោងការនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៦ ស្អែកនេះ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារឡឺរ៉ូយ៉ាល់លំដាប់ផ្កាយ ៥ ដែលនឹងមានភ្ញៀវចូលរួមប្រហែលជា ២០ តុប៉ុណ្ណោះ ៕ សាកល
ប្រភព៖ pmhotnews