Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

បុរសម្នាក់វាយកម្ទេច iPhone និង MacBook សរុបទឹកប្រាក់៥ម៉ឺនដុល្លារ ព្រោះខឹងហាងបដិសេធដូរឧបករណ៍របស់ខ្លួនមានបញ្ហា (មានវីដេអូ)

$
0
0

អតិថិនជន Apple ម្នាក់ បានផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយហាងទូរស័ព្ទមួយកន្លែង នៅក្នុងប្រទេសប្រទេសបារាំង បានបដិសេធទទួលយកវិញ នូវឧបករណ៍របស់គាត់ដែលមានបញ្ហា ។

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ រស់នៅ Dijon ត្រូវបានឃើញពាក់កាសស្តាប់ត្រចៀក (earphone) និងឈ្លោះប្រកែកគ្នាជាមួយបុគ្គលិកហាង Apple ។

បើតាមប្រភពបានឲ្យដឹងថា បុរសរូបនោះ បានអះអាថា ឧបករណ៍មានបញ្ហារបស់គាត់ នៅតែមានសុពលភាពធានា ២ ឆ្នាំ ហេតុដូច្នេះហើយ គាត់ទាមទារផ្លាស់ប្តូរវា ។

ក្រោយបុគ្គលិកបដិសេធដូរឧបករណ៍របស់គាត់, បុរសរូបនេះបានផ្ទុះកំហឹងយ៉ាងខ្លាំង និងចាប់ទាញដែក១កំណាត់ យកមកវាយកម្ទេចឧបករណ៍ជាច្រើននៅក្នុងហាងនោះតែម្តង ។

បើតាមការសរុបទៅ បុរសរូបនេះបានវាយកម្ទេចទូរស័ព្ទ iPhone អស់ ១២ គ្រឿង, iMac ៤ គ្រឿង និង MacBook Air ១ គ្រឿង ។ ទោះជាយ៉ាងណា ភ្លាមៗនោះ សន្តិសុខហាងបានចាប់ឃាត់ខ្លួនបុរសនេះទុក រហូតប៉ូលីសចុះមក និងនាំខ្លួនគាត់ទៅប៉ុស្តិ៍ ។

សកម្មភាពបំផ្លិចបំផ្លាញនេះ ត្រូវបានគេតត់ត្រាវីដេអូ និងបង្ហោះចូលអ៊ីនធើរណេត, ទីកន្លែងដែលវារីករាល និងត្រូវបានចែករំលែកសុះសាយ ។ យ៉ាងណាមិញ ហាងនេះ បើតាមការឲ្យដឹង គឺបានរងការខាតបង់ដែលមានទឹកប្រាក់ ៥ ម៉ឺនដុល្លារ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>