វីដេអូថ្មីមួយរបស់ ISIS ដែលត្រូវបានបញ្ចេញកាលពីថ្ងៃទី ១៩ កញ្ញា បានបង្ហាញឲ្យឃើញក្មេងប្រុសម្នាក់ ដែលត្រូវបានប្រគល់កាំភ្លើងខ្លី និងបង្ខំបាញ់សម្លាប់អ្នកទោសម្នាក់គួរឲ្យស្លុតរន្ធត់បំផុត ។
ខ្សែវីដេអូ ១៥ នាទី នេះ ត្រូវបានគិតថា ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះនៅក្នុងទីក្រុង Mosul ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ដែលកងទ័ពអ៊ីរ៉ាក់កំពុងសង្ឃឹមដណ្តើមបានពី ISIS នៅឆ្នាំនេះ ។
ក្មេងប្រុសសក់ពណ៌ទង់ដែង ដែលមានអាយុតិចជាង ១០ ឆ្នាំ នោះ ស្ថិតក្នុងឯកសណ្ឋានជាយុទ្ធជន ត្រូវបានប្រគល់កាំភ្លើងខ្លីមួយដើម និងលើកទឹកចិត្តឲ្យបាញ់ពីខាងក្រោយក្បាលអ្នកទោសសង្គ្រាមម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ។
អ្នកទោសដែលពួក ISIS បានអះអាងថាគឺជា “ចារកម្ម” រូបនេះ ត្រូវបានចាប់បាននៅក្នុងតំបន់ Nineveh នៅក្បែរទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ៕