ពិធីមង្គលការពិសេសមួយនៅក្នុងទីក្រុង Jilin ខេត្ត Jilin ភាគឦសាននៃប្រទេសចិន កាលពីថ្ងៃសុក្រ (១៦ កញ្ញា ២០១៦) បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ភ្ញៀវចូលរួម នៅពេលកូនកំលោះឈ្មោះ Wu Jiang បានឱបកូនក្រមុំឈ្មោះ Jiang Xue ខណៈបំពាក់ពស់ថ្លាន់ញីឈ្មោលលើ.ករៀងៗខ្លួន នៅក្នុងពិធីមង្គលការរបស់ពួកគេ ។
នៅក្នុងពិធីមង្គលការបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវចូលរួមនេះ, បានបង្ហាញឲ្យឃើញកូនក្រមុំ Jiang ប្រគល់ជូនកំលោះនូវពស់ថ្លាន់ញីទម្ងន់ ១៥ គីឡូក្រាម, រីឯកូនកំលោះវិញបានប្រគល់ជូនកូនក្រមុំនូវពស់ថ្លាន់ឈ្មោលទម្ងន់ ៣០ គីឡូក្រាម ។
យ៉ាងណាមិញ បើតាមប្រភពឲ្យដឹង គូស្វាមីភរិយាថ្មីថ្មោងនេះ គឺជាសកម្មជនសិទ្ធិសត្វ ហើយពួកគេក៏បានបង្កាត់ពូជប្រភេទសត្វជាច្រើន នៅក្នុងផ្ទះរបស់ពួកគេ ដែលក្នុងនោះរួមមានៈ សត្វពីងពាង, ជីងចក់, ពស់ថ្លាន់ និងបក្សី ៕