Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

លោក កឹម សុខា លុបចោលគោលការណ៍ “មិនឈ្លោះ មិនឆ្លើយ មិនឆ្លង”

$
0
0

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្ររបស់លោកកាលពីម្សិលមិញ ឱ្យបោះបង់គោលការណ៍ “មិនឈ្លោះ មិនឆ្លើយ មិនឆ្លង” ហើយចាប់ផ្ដើមប្រឆាំងតបតនឹងគណបក្សប្រជាជនកម្ពុជា។

លោក កឹម សុខា បានក្លាយជាគោលដៅនៃចំណាត់ការតុលាការជាច្រើនខែមកហើយ បង្ខំឱ្យលោកសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សប្រឆាំងមួយនេះ។ កាលពីថ្ងៃសុក្រ ដីកាដែលចុះហត្ថលេខាដោយព្រះរាជអាជ្ញារង សៀង សុខ អមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានបិទនៅទ្វាររបងខាងមុខផ្ទះរបស់លោក កឹម សុខា ដើម្បីជូនដំណឹងអំពីការចោទប្រកាន់លោក  និងទោសជាប់ពន្ធនាគារ៥ខែដែលតុលាការបានសម្រេចកាលពីដើមខែនេះ។

សមាជិកជាយុវជនប្រហែល៤០០នាក់បានប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយលោក កឹម សុខា មានប្រសាសន៍ថា ដល់ពេលដែលត្រូវលុបចោលគោលការណ៍ “មិនឈ្លោះ មិនឆ្លើយ មិនឆ្លង” ទៅនឹងការបង្ករឿងហើយ។

លោកបានថ្លែងថា ”ខ្ញុំបានបញ្ជាក់ហើយថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ កុំឈ្លោះ កុំឆ្លើយ កុំឆ្លង។ នៅស្ងៀមហើយ នៅតែគេរករឿងទៀត។ អញ្ចឹងដល់ពេលយើងត្រូវប្រើសិទ្ធិហើយ”។

គោលការណ៍ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ត្រូវបានអនុម័តកាលពីខែមីនា បន្ទាប់ពីបែកធ្លាយតាមអុីនធឺណិតនូវខ្សែអាត់សំឡេងលោក កឹម សុខា និយាយគ្នាជាមួយស្រីស្នេហ៍។ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់មកនេះ ខ្សែអាត់សំឡេងទាំងនោះត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់ការចោទប្រកាន់អនុប្រធានគណបក្សប្រឆាំងរូបនេះ។

ខណៈលោក កឹម សុខា មិនអាចចូលសង្វៀនប្រកួតបាន ហើយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏អវត្តមាន  ដោយភៀសខ្លួនទៅប្រទេសបារាំង ដើម្បីគេចវេះទោសជាប់ពន្ធនាគារក្នុងសំណុំរឿងតុលាការដាច់ដោយឡែកមួយទៀតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មមាញឹកយ៉ាងខ្លាំងក្នុងការចុះទៅតាមបណ្តាខេត្តទូទាំងប្រទេស១ឆ្នាំមុនការបោះឆ្នោតឃុំសង្កាត់។

លោក កឹម សុខា មានប្រសាសន៍កាលពីម្សិលមិញថា “យើងមិនអាចឱ្យគេចងដៃយើងហើយ គេចងជើងយើងហើយ ខ្ទប់ច្រមុះហើយ  ខ្ទប់មាត់ស្លាប់ដោយមិនបានតស៊ូនោះទេ។ [យើង] ត្រូវតែរើបម្រះជាដាច់ខាត”។

កាលពីមួយសប្ដាហ៍មុន គណបក្សសង្គ្រោះជាតិបានប្រកាសផែនការបណ្ដោះអាសន្នក្នុងការធ្វើមហាបាតុកម្មប្រឆាំងសំណុំរឿងផ្លូវច្បាប់ដែលមេដឹកនាំរបស់ខ្លួនកំពុងប្រឈម។ រដ្ឋាភិបាលបានឆ្លើយតបភ្លាមៗដោយការហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យធ្វើបាតុកម្ម ដោយប្តេជ្្ញាប្រើប្រាស់កម្លាំង ប្រសិនបើចាំបាច់។

លោក កឹម សុខា លើកឡើងថា រដ្ឋាភិបាលបញ្ចេញប្រតិកម្មខ្លាំងពេកហើយ ហើយបានរំឭកអ្នកគាំទ្រថា ពួកគាត់មានសិទ្ធិធ្វើបាតុកម្មតាមផ្លូវច្បាប់។  លោកបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា “យើងមិនធ្វើបដិវត្តន៍ទេ យើងមិនធ្វើរដ្ឋប្រហារទេ អញ្ជើញដឹកនាំឱ្យចប់អាណត្តិចុះ”។

ដោយឈ្នះយ៉ាងប្រកៀកប្រកិតគ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ អាណត្តិបោះឆ្នោតបច្ចុប្បន្នរបស់គណបក្សប្រជាជនត្រូវចប់នៅឆ្នាំ២០១៨។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា មិនអាចជឿទុកចិត្តថាគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មដោយសន្តិវិធីបានទេ។ លោកបានគូសបញ្ជាក់ថា “គណបក្សប្រជាជន មិនអាចជឿគាត់បានទេ  គេមិនដែលបង្ហាញក្បាច់សម្ងាត់គេទេ ជាមួយគូប្រកួត” ហើយគូសបញ្ជាក់ថា សមត្ថកិច្ចនឹងបង្ក្រាបបាតុកម្មរបស់គណបក្សប្រឆាំង។

អ្នកនាំពាក្យរូបនេះបន្តថា “គាត់មានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែឥឡូវ សម្ដេច តេជោ នាយករដ្ឋមន្ត្រី លោកបានជម្រាបហើយថា អត់មានអនុញ្ញាតទេ ទោះធំឬតូចក្ដី ពេលណាក៏ដោយ លក្ខណៈយ៉ាងណាក៏ដោយ”។

លោក សុខ ឥសាន បានលើកឡើងសំដៅដល់ការចោទប្រកាន់លោក កឹម សុខា ថា “មិនអាចអនុញ្ញាតឱ្យធ្វើទេ ព្រោះបាតុកម្មនេះមិនមែនជាបាតុកម្មដោះស្រាយបញ្ហាប្រជាជនទេ បាតុកម្មនេះវាមានទិសដៅការពារអ្នកល្មើសច្បាប់”។

លោកបានបញ្ជាក់ថា អនុប្រធានគណបក្សប្រឆាំងរូបនេះនឹងត្រូវបានចាប់ខ្លួន នៅពេលសំណុំរឿងរបស់លោកត្រូវបានតុលាការកំពូលតម្កល់ទុកជាបានការ ទោះបីជាក្រុមអ្នកគាំទ្ររបស់លោកធ្វើបាតុកម្មដើម្បីការពារលោកក៏ដោយ៕

ប្រភព៖ ខេមបូឌា ដេលី


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>