Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ចុះត្រួតពិនិត្យមន្ទីរពេទ្យព្រះអង្គឌួង ក្រោយចេញសារាចរណែនាំពីការចេញវេជ្ជបញ្ជា និងលទ្ធផលផ្សេងៗតាមប្រព័ន្ធកុំព្យូទ័រ

$
0
0

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខអ្នកជំងឺ និងត្រួតពិនិត្យមើល ពីការអនុវត្ដន៍ច្បាប់ការងារនៅមន្ទីរពេទ្យ ព្រះអង្គឌួង បន្ទាប់ពីក្រសួងបានចេញសារាចរណែនាំ ដល់កន្លែងផ្ដល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ទៅលើការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្រ្ត ឬសេវាអមវេជ្ជសាស្រ្តតាមប្រព័ន្ធកុំព្យូទ័រ កាលពីកន្លងពីខែមិថុនាកន្លងទៅនេះ។

លោករដ្ឋមន្ដ្រីបានថ្លែងថា «បន្ទាប់ពីក្រសួងសុខាភិបាល ទុកពេលបីខែដល់មន្ទីរពេទ្យឯកជន និងរដ្ឋ ក្នុងការចេញវេជ្ជបញ្ជាផ្សេងៗតាមប្រព័ន្ធកុំព្យូទ័រនោះ ឃើញថា តាមមន្ទីរយើង បានអនុវត្ដន៍ត្រឹមត្រូវទៅតាមច្បាប់ ដែលក្រសួងបានដាក់ឲ្យមកនេះ ពិសេសនៅមន្ទីរពេទ្យព្រះអង្គឌួង ខ្ញុំឃើញថាការចេញនូវវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ផ្សេង តាមប្រព័ន្ធកុំព្យូទ័រយ៉ាងច្បាស់លាស់ ដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួលទាំងមើល ទាំងទិញនៅតាមមន្ទីរពេទ្យ និងតាមឱសថស្ថាន ចំណែកឯគ្រូពេទ្យវិញ ក៏ចំណេញពេលវេលា ក្នុងការធ្វើការងារជាមុនផងដែរ»។

លោករដ្ឋមន្ដ្រីបន្ថែមថា «ខ្ញុំសប្បាយចិត្ដណាស់ ដែលឃើញនៅតាមន្ទីរពេទ្យ បានអនុវត្ដន៍ទៅតាមសារាចរដែលក្រសួងបានដាក់មកនេះ ព្រោះបានជួយ ប្រជាពលរដ្ឋយើងច្រើនណាស់ ពិនិត្យបានត្រឹមត្រូវដោយយកចិត្ដទុកដាក់ខ្ពស់ សម្រាប់សីលធម៌វិញ ក៏ដូច្នេះដែរ ហើយក្រសួងនឹងប្រឹងប្រែងបន្ដទៀត ដើម្បីឲ្យសេវាសុខាភិបាល កាន់តែបានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ហើយបើមានចំណុចណាមួយមិនប្រក្រតី យើងនឹងចាត់វិធានការយ៉ាងឆាប់រហ័ស ក្នុងការពារអាយុជីវិតរបស់អ្នកជំងឺនៅកម្ពុជាយើង»។

លោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា «ខ្ញុំគាំទ្រទាំងស្រុងក្នុងការដាក់ចេញសារាចរនេះ ហើយមន្ទីរពេទ្យព្រះអង្គឌួង ក៏បានអនុវត្ដន៍ទាំងស្រុងផងដែរ ដោយពេលនេះនៅមន្ទីរពេទ្យយើងនេះ បានបំពាក់កុំព្យូទ័រគ្រប់ទីកន្លែង ហើយក៏ឃើញថា ការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្រ្តតាមប្រព័ន្ធកុំព្យូទ័រនេះ បានផ្ដល់ភាពស្រួលច្រើន ដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដោយការចំណាយ មិនខុសគ្នានោះទេ តែពិសេសគឺភាពងាយស្រួល ក្នុងបញ្ជាក់ព័ត៌មានលម្អិតផ្សេងៗ ដល់អ្នកជំងឺមានភាពឆាប់រហ័សជាមុន ព្រោះដោយសារតែពីមុនមក ប្រជាពលរដ្ឋយើង ដែលគាត់បានមកពិនិត្យ គាត់សួរនាំច្រើនដោយសារតែគាត់ ឆាប់ភ្លេច មិនចាំឈ្មោះថ្នាំ និងពិបាកទៅទិញថ្នាំ នៅឱសថស្ថានតែពេលនេះ គាត់ងាយស្រួល ដោយគ្រាន់តែយកវេជ្ជបញ្ជាទៅ ទោះនៅដល់តាមបណ្ដាខេត្ដ ក៏ងាយស្រួលទិញដែរ ហើយពេលនេះទាំងគ្រូពេទ្យ និងអ្នកជំងឺត្រេកអរនឹងច្បាប់ ដែលក្រសួងដាក់ចេញមកនេះ»។

ព័ត៌មានលម្អិតសូមទស្សនាការបង្ហាញរបស់រដ្ឋមន្ដ្រីម៉ម ប៊ុនហេងខាងក្រោមនេះ៖


ប្រភព៖ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>