Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សេដ្ឋីស្តុកស្តមខ្មែរទិញផ្ទះដ៏ថ្លៃមួយនៅមាត់សមុទ្រក្រុងស៊ីដនីយ៍ក្នុងទឹកប្រាក់១១លានដុល្លារ

$
0
0

សេដ្ឋីស្ដុកស្ដមកម្ពុជាបានទិញយកភូមិគ្រឹះមួយដ៏មានតម្លៃថ្លៃនៅអូស្ដ្រាលីក្នុងទឹកប្រាក់ជាង១០លានដុល្លារអូស្ដ្រាលីដែលស្ថិតនៅមាត់សមុទ្ទ។

វ៉ិបសាយថ៍ Domain ដែលជាទីភ្នាក់ងារផ្សាយពាណិជ្ជកម្មទិញ និងលក់អចលនទ្រព្យតាមអ៊ីនធើរណិតរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមគ្រួសារអ្នកកាន់អំណាចនៅកម្ពុជាបានទិញយកអចលនទ្រព្យនោះនៅសង្កាត់ Clontarf នៅប៉ែកឦសានក្រុងស៊ីដនីយ៍។

ព័ត៌មានដែលបានចុះផ្សាយឲ្យដឹងថាអ្នកស្រី ម៉ាឌីណា ផារ៉ា (Madina Phara) ដែលជាភរិយារបស់លោក មង្គល ផារ៉ា (Mongkol Phara) បានទិញយកផ្ទះនោះក្នុងទឹកប្រាក់១១លានដុល្លារអូស្ដ្រាលីក្រោយពីផ្ទះធំ និងទំនើបនោះត្រូវម្ចាស់ដាក់លក់អស់ពេលច្រើនខែតាំងពីខែកុម្ភៈដើមឆ្នាំ២០១៦នេះ។ តម្លៃផ្ទះនេះ គឺខ្ពស់ជាងគេបំផុតនៅក្នុងសង្កាត់ Clontarf ហើយបើប្រៀបនឹងឆ្នាំ២០០៩ តម្លៃផ្ទះខ្ពស់បំផុតនៅសង្កាត់នោះគឺមានត្រឹម៨លាន៧សែនដុល្លារអូស្ដ្រាលី។

ម្ចាស់ភូមិគ្រឹះនេះដែលបានដាក់លក់ផ្ទះនោះ គឺគ្រួសារលោក Franco Belgiorno-Nettis សហស្ថាបនិកក្រុមហ៊ុន Transfield អន្ដរជាតិ និងភរិយាឈ្មោះ Amina ដែលបានទទួលអនិច្ចកម្មកាលពីឆ្នាំមុន។ សង្កាត់ Clontarf មានទំហំ៨០ហិចតារស្ថិតនៅមាត់សមុទ្ទមានចម្ងាយ១៣គីឡូម៉ែត្រពីកណ្ដាលក្រុងស៊ីដនីយ៍។

ក្រុមហ៊ុន Sotheby’s International គឺជាអ្នកជួយលក់ផ្ទះនោះ ហើយដើមឡើយម្ចាស់គេហដ្ឋាននោះបានប្រកាសដាក់លក់ក្នុងតម្លៃចន្លោះពី១២លានទៅ១៤លានដុល្លារ ប៉ុន្ដែក្រោយមកសម្រេចលក់តែ១១លានដុល្លារក្រោមតម្លៃដែលម្ចាស់ចង់បាន។

ថ្វីត្បិតតែមានការដាក់ផ្សាយអំពីព័ត៌មាននេះនៅលើវ៉ិបសាយថ៍របស់ក្រុមហ៊ុនផ្សាយលក់អចលនទ្រព្យមែន ប៉ុន្ដែគេមិនដឹងព័ត៌មានច្រើនទេអំពីម្ចាស់ថ្មីដែលបានទិញអចលទ្រព្យនេះ ហើយអ្នកលក់ក៏មិនព្រមផ្ដល់ការអត្ថាធិប្បាយអ្វីដែរ។

តាមកំណត់ត្រាព័ត៌មានអំពីផ្ទះនេះ គឺម្ចាស់ផ្ទះបានកាន់កាប់គេហដ្ឋាននេះដែលមានទំហំជាង៣ពាន់៦ម៉ែត្រការ៉េ តាំងពីឆ្នាំ១៩៥៨ ដោយទិញវាកាលនោះក្នុងតម្លៃ២៣២៥ផោនប្រាក់អង់គ្លេស។

អូស្ដ្រាលីជាប្រទេសដែលមានតម្លៃអចលនទ្រព្យខ្ពស់បំផុតជាងគេមួយនៅក្នុងពិភពលោក ហើយក៏ជាប្រទេសរីកចម្រើនអភិវឌ្ឍន៍មួយដែលបណ្ដាជនចង់មករស់នៅ និងបណ្ដាក់ទុន ពីព្រោះជាប្រទេសនីតិរដ្ឋមានសុវត្ថិភាព និងសន្ដិភាពក្នុងការរស់នៅ និងការធ្វើពាណិជ្ជកម្ម។

បញ្ហាថ្លៃផ្ទះឡើងថ្លៃកប់ពពកនៅអូស្ដ្រាលីក៏ជាកង្វល់ច្រើនផងដែរសម្រាប់រដ្ឋាភិបាល និងពលរដ្ឋក្មេងៗជំនាន់ក្រោយដែលប្រឈមមុខនឹងការលំបាកក្នុងការទិញផ្ទះនៅខ្លួនឯង៕

ប្រភព៖ radioaustralia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>