កាលពីថ្ងៃច័ន្ទម្សិលមិញនេះ តារាចម្រៀងដ៏ល្បី Justin Bieber បានគំរាមកែគណនី Instagram របស់ខ្លួន ទៅជា Private ក្រោយពេលមានអ្នកគាំទ្រជាច្រើន បានរិះគន់រូបគេទាក់ទងនឹង ការផ្លាស់ប្ដូរគូស្នេហ៍ញឹកញាប់ពេក ហើយអ្វីដែលកាន់តែពិសេសនោះគឺ សូម្បីតែ Selena Gomez ដែលត្រូវជាមិត្តស្រីចាស់ ក៏បញ្ចេញយោបល់ទៅកាន់ការគំរាមនេះដែរ។
ក្នុងនោះតារាចម្រៀងស្រីរូបនេះបាននិយាយថា “ប្រសិនបើអ្នកទ្រាំនឹងការស្អប់មិនបានទេ អញ្ចឹងគួរតែឈប់បង្ហោះរូបជាមួយមិត្តស្រីទៅ lol។ វាគឺជារឿងដ៏ពិសេសមួយ សម្រាប់អ្នកជាមួយនឹងមិត្តស្រីតែប៉ុណ្ណោះ កុំទៅខឹងអ្នកគាំទ្រអី ព្រោះពួកគេស្រលាញ់អ្នក”។
មិនយូរប៉ុន្មានមកដល់ថ្ងៃនេះ Justin ប្រហែលជាប្រឈមមុខនឹងរឿងនេះមិនបាន រូបគេក៏សម្រេចចិត្តលុបគណនី Instagram របស់ខ្លួនចោលតែម្ដង ដោយឥឡូវនេះ នៅពេលដែលអ្នកបើកចូលទៅគណនី Instagram របស់ Justin វានឹងបង្ហាញសារថា “Sorry, this page isn’t available”។
មើលទៅមិនដឹងថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ឬយ៉ាងណានោះទេ សម្រាប់ Justin Bieber ដូច្នេះសូមបន្តតាមដានទាំងអស់គ្នាបន្តទៀត។
ប្រភព៖ kqube