Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ប្រើថ្នាំបង្កើនចំណង់សិច រំលោភបូក ៤ ទល់នឹង ១ ធ្វើឱ្យនិស្សិតស្រីម្នាក់ស្លាប់

$
0
0

រៀនផ្នែកពាណិជ្ជសាស្ត្រ ចាញ់បបោកមនុស្សប្រុស ដែលស្គាល់គេត្រឹមតែ ២ ថ្ងៃសោះ ក៏បបួលគ្នាទៅផឹកសុរា រួចត្រូវយុវជនជាជនល្មើស ៣ នាក់ទៀត រៀបចំគម្រោងរំលោភបូក ដោយមានប្រើថ្នាំសម្រើប ឬ ថ្នាំបង្កើនចំណង់សិច និង ថ្នាំ «អាល់ប្រា សូលែម» រហូតដល់ស្លាប់នៅនឹងគ្រែសណ្ឋាគារមួយកន្លែងតែម្តង ។

នៅមានភាពស្រពិចស្រពិលខ្លះៗ ដែលក្រុមជនល្មើសនិយាយថានាង ហ្វាយ បានគាំងបេះដូងស្លាប់ ប៉ុន្តែខាងសាច់ញាតិនាង ហ្វាយ បានបដិសេធនឹងចម្លើយសារភាពនេះ និង អំពាវនាវផ្តន្ទាទោសប្រហារជីវិត ។

ថ្នាំ «អាល់ប្រា សូលែម» (មិនបញ្ជាក់ជាភាសាឡាតាំង) ជាថ្នាំពង្រឹងលិង្គបង្កើនចំណង់រួមភេទ ត្រូវបានប៉ូលិសថៃរកឃើញ ក្នុងពេលយុវជនថៃ ៤ រូបប្រើក្នុងការចាប់រំលោភនិស្សិតកាលពីថ្ងៃទី ៣ ខែសីហាកន្លងទៅនេះ ។ ថ្នាំប្រភេទនេះគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់ វាធ្វើឱ្យអ្នកប្រើមិនអាចគ្រប់គ្រងខ្លួនឯងបាន ។

តាម Page Facebook Dramaaddict បានសរសេរថា «ថ្នាំបង្កើនសិច អាល់ប្រា សូលែម វាស្ថិតក្នុងក្រុមតែមួយជាមួយថ្នាំ Viagra ដើម្បីបង្កើនបរិមាណឈាម ឱ្យទៅចិញ្ចឹមអវៈយវៈភេទ ធ្វើឱ្យលិង្គរឹងបានយូរ ប៉ុន្តែបើគេប្រើវាជាប់ជាប្រចាំ នោះនឹងមានជំងឺដូចជា ទឹកនោមផ្អែម ឡើងសម្ពាធឈាម រោគបេះដូង ប៉ះពាល់សរសៃប្រសាទ ធ្វើឱ្យមនុស្សគ្រប់គ្រងសតិខ្លួនឯងមិនបាន អស់សតិ មិនដឹងខ្លួន ។ ថ្នាំនេះវាបញ្ចេញប្ញទ្ធិលឿនក្នុងប៉ុន្មាននាទី ក្រោយគេលេប គេចូលចិត្តប្រើលាយជាមួយទឹក គ្មានក្លិន គ្មានពណ៌ ។

យើងមិនធ្លាប់ដឹង ធ្លាប់ស្គាល់ថ្នាំប្រភេទទាំងអស់នេះ ទេ មិនដឹងថាវាមានពណ៌អី សម្បកថ្នាំពណ៌អីឡើយ ហើយក៏មិនដឹងថាស្រុកខ្មែរយើងមានលក់ ឬ អត់? «មតិអ្នក» លើកមកនិយាយនាពេលនេះ គឺចង់ណែនាំដល់យុវជនខ្មែរយើង ត្រូវចៀសវាងប្រើថ្នាំប្រភេទនេះជាដាច់ខាត បើតាមការធ្លាប់ដឹងខ្លះៗថា ថ្នាំ«បង្កើនថាមពលសិច» នៅស្រុកខ្មែរមានច្រើនម៉ាក ច្រើនឈ្មោះ ច្រើនប្រទេស ដូចជា របស់ចិនក៏មាន ឥណ្ឌា អាមេរិក ខ្លះតម្លៃថ្លៃ ខ្លះថោក តែប្រើទៅសុទ្ធតែខូចសុខភាពទាំងអស់ ៕

ប្រភព៖ matenak


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>