Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

Facebook លោកនាយករដ្ឋមន្រ្តីខ្មែរ ទទួលបាន Like ៥លាន

$
0
0

បីថ្ងៃបន្ទាប់ពីឆ្លងខួបកំណើតវ័យ ៦៥ឆ្នាំ និងការទទួលពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា ទទួលបានការចុច ចូលចិត្ត ឬ Like លើ Facebook ផ្លូវការរបស់លោក កើនដល់ ៥លាន Like។ ការកើនឡើងនៃចំនួន Like យ៉ាងច្រើន និងលឿនរហ័សបែបនេះ ធ្លាប់បានបង្កជាសង្រ្គាមប៉ាកកា និងជារឿងក្តីក្តាំងមួយក្នុងដែនសមត្ថកិច្ចតុលាការ។

គ្រាន់តែឆ្លងចូលថ្ងៃទី៨ សីហា ២០១៦ភ្លាម គណនី Facebook ផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះជា ភាសាអង់គ្លេស ថា Samdech Hun Sen, Cambodian Prime Minister ទទួលបានកំណើនចុច “ចូលចិត្ត” ឬ (Like) កើនដល់ ៥លាន Like ។ តួលេខនេះ បង្ហាញថា ហ្វេសប៊ុករបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអ្នកចុច Like ច្រើនជាងគេបំផុត នៅ កម្ពុជា។ បើរាប់តាំងពីថ្ងៃទី២០ សីហា ២០១៥ ពេលដែលទីស្តីការគណរដ្ឋមន្រ្តី បានជូនដំណឹងជាសាធារណៈ បញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលនោះមានការចុច Like ត្រឹម ១លាន (១,០៦២,០៣០) Like ប៉ុណ្ណោះ តែមិនដល់មួយឆ្នាំផង ហ្វេសប៊ុកដ៏សកម្មមួយនេះ ទទួលបានការចុច Like ជិត ៤លាន (៣,៩៤០,៦៥០) Like បន្ថែមទៀត។

យ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួន Like យ៉ាងច្រើន និងលឿនរហ័សបែបនេះ បានបង្កជាសង្រ្គាមបាក់កា និងជារឿងក្តីក្តាំងមួយក្នុងដែនសមត្ថកិច្ចតុលាការ។ ជាក់ស្តែង យោង ដីកាកោះហៅ របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃទី៨ កក្កដា ២០១៦ លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ដោយសារការអត្ថាធិប្បាយទាក់ទងនឹងការកើនឡើងនៃការចុច Like លើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដីកាកោះហៅ បានបញ្ជាក់ថា ហ្វេសប៊ុក របស់ឈ្មោះ សម រង្ស៊ី កាលពីថ្ងៃទី៩ មីនា ២០១៦ បានបង្ហោះខ្លឹមសារថា Like មួយចំនួនធំ លើហ្វែសប៊ុករបស់លោកនាយករដ្ឋមន្រ្តី គឺបានមកពីការទិញ ហើយរៀបរាប់ ដល់ឈ្មោះ សោម សឿន ថា បានណែនាំដល់ មន្រ្តីរបស់ខ្លួន អោយបង្កើតគណនីយក្លែងក្លាយ ក្នុងគោលបំណង ផ្តល់ការ LIKE សិប្បនិមិត្ត ដល់ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដីកាដែល មាន លោក សោម សឿន ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើមបណ្តឹង បានបញ្ជាអោយ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯបរទេស ត្រូវបង្ហាញខ្លួននៅសវនាការ កំណត់យកថ្ងៃទី១៧ តុលា ២០១៦ ខាងមុខ។

គួររំលឹកថា គិតត្រឹមឆមាសទីពីរ ឆ្នាំ២០១៦ នៅលើពិភពលោក មានអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រមាណ ១៧១០ លាន គណនី ដែលមានសកម្មភាពជារៀងរាល់ខែ។ តាមទិន្នន័យពី គេហទំព័រ វិភាគបណ្ដាញទំនាក់ទំនាក់ទំនងសង្គម Socialbakers ហ្វេសប៊ុក របស់ អ្នកនយោបាយនៅលើពិភពលោក ដែលទទួលបានការចុច Like ច្រើនជាងគេ គឺ ហ្វេសប៊ុក លោក ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា Barak Obama មានអ្នកចុច Likes ជាង ៤៩លាន (៤៩,៥៦៥,១៣១ Likes) និងអ្នកលេខពីរ គឺ ហ្វេសប៊ុក ប្រធានាធិបតីឥណ្ឌា Narendra Modi មានអ្នកចុច Likes ជាង ៣៥លាន (៣៥,២៨០,៤៥៤ Likes)។ នៅកម្ពុជា ហ្វេសប៊ុក អ្នកនយោបាយ ទទួលការចុច Likes ច្រើនជាងគេ គឺ ហ្វេសប៊ុករបស់ លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានទទួលការចុច Likes ជាង ៥លាន (៥,០០២,៥៩០ Likes) បន្ទាប់មកគឺ ហ្វេសប៊ុក របស់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី មានអ្នកចុច Likes ជិត ៣លាន (២,៩២០,៨៨១ Likes)។ អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជាចំនួនប្រមាណ ១លាន៧សែន (១,៧៦០,០០០) នាក់ ខណៈអ្នកមានលទ្ធភាពប្រើប្រាស់អិនធើណែត មានរហូតដល់ទៅ ៣លាន៨សែន (៣,៨០០,០០០) គណនី៕

ប្រភព៖ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>