ពិភពអនឡាញបាន Share រូបភាព និង ខ្លឹមសារដ៏គួរឱ្យតក់ស្លុត នៅពេលឪពុកចិត្តតិរច្ឆាន បានធ្វើទារុណកម្មលើកូនប្រុសអាយុ ៤ ខួប ឱមានរបួសក្បាល ភ្នែក ជើង ខ្លួន និង គុំវាយដល់ស្លាប់ ក្រោយខឹងប្រពន្ធចុះចោល ។
វាជារឿងហួសចិត្តថែមទៀត គឺឪពុកអន្យតិរ្ថិយរូបនេះ ក្រោយពីវាយធ្វើបានកូនទាំង ២ ឡើងបែកឈាមពេញខ្លួនមក គេបានថតរូបភាព និង សរសេរខ្លឹមសារមក Post ថា «ខ្ញុំមានអារម្មណ៍រីករាយ ពេលដែលខ្ញុំធ្វើទារុណកម្មក្មេង ២ នាក់នេះ និង បន្តវាយរហូតដល់ស្លាប់» ។ អាក្រក់ជាងនេះ បុរសឃោរឃៅនៅបានសរសេរទៀតថា «ខ្ញុំធ្លាប់ប្រាប់ហើយថា ខ្ញុំចង់ស្លាប់ ប៉ុន្តែមុននឹងស្លាប់ ខ្ញុំនឹងធ្វើឱ្យពួកនាងឯងងាប់ជាមុន… ចាប់ពីថ្ងៃនេះទៅនឹងចាប់ផ្តើមពីការសម្លាប់មនុស្សម្នាក់ ទុកមនុស្សម្នាក់» ៕ ប្រភព៖ មតិអ្នក