Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋបាលជលផល ខេត្តកែប ព្រលែងកូនត្រីជាង​៣ម៉ឺនក្បាល​ចូលទឹក ចូលរួមថែរក្សា​ធនធានមច្ឆា

$
0
0

(កែប)៖ លោក កែន សត្ថា អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីក្នុងពិធីព្រលែងកូនត្រីជាង៣ម៉ឺនក្បាល ក្នុងទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០១៦ នៅអាងទឹកអូរថ្ម ស្ថិតក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ពិធីនេះដែរត្រូវបានរៀបចំ ដោយខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីឆ្លើយតបទៅនឹងទិវាមច្ឆជាតិ១កក្កដា ដែលមានមនុស្សចូលរួមប្រមាណ៨៤២នាក់។ សូមបញ្ជាក់ថា កូនត្រីដែលត្រូវលែង រួមមាន ប្រភេទកូនត្រីស្ពិន៣ម៉ឺនក្បាល និងមេត្រីពូជ២០គីឡូក្រាម ផងដែរ៕

 

ប្រភពៈ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>