រូបភាពនៅលើបណ្ដាញសង្គម Instagram របស់តារាសម្ដែង The Rock បានបង្ហាញឲ្យឃើញថា លោកនឹងមានឈុតហែកគុកដ៏គួរឲ្យចាប់អារម្មណ៍ក្នុងភាពយន្ត “Fast and Furious” វគ្គ៨។
កាលពីថ្ងៃទី ១ខែសីហាកន្លងទៅនេះ តារាកីឡាកាសនិងសម្ដែង The Rock បានបង្ហោះរូបនៅលើ Instagram របស់ខ្លួនភ្ជាប់ទៅដោយការណែនាំដ៏ចាប់អារម្មណ៍ទាក់ទិននឹងតួអង្គរបស់ខ្លួនក្នុងភាពយន្ត “Fast and Furious 8”។ អតីតតារារបស់ WWE បានសរសេរថា៖ “មុននេះប៉ុន្មានខែ អ្នកនិពន្ធរឿងបានសួរខ្ញុំថា ពិតជាសាហាវណាស់មែនទេបើឲ្យ Hobbs (តួអង្គរបស់ The Rock) ត្រូវជាប់គុកដ៏តឹងតែងជាងគេលើពិភពលោក?” នៅពេលនោះ ខ្ញុំបានតបថា៖ “វារឹតតែសាហាវជាងនេះទៅទៀតបើ Hobbs ប្រើគ្រប់មធ្យោបាយដើម្បីហែកគុកដើម្បីរត់ចេញក្រៅ តើមែនទេ?”។
គួរបញ្ជាក់ដែរថា តួអង្គរបស់តារាសម្ដែងវ័យ ៤៤ឆ្នាំបានលេចមុខក្នុងកម្រងភាពយន្ត “Fast & Furious” តាំងពីវគ្គ៥មកម្ល៉េះ តែមិនសូវទទួលបានការចាប់អារម្មណ៍។ នៅក្នុងវគ្គ៨នេះ ដោយសារតែគ្មានវត្តមានរបស់ Paul Walker គេរំពឹងថា អតីតកីឡាកាសរូបនឹងទាក់ទាញបានចំណាប់អារម្មណ៍ច្រើនជាងវគ្គមុននៗ។ “Fast 8” នឹងត្រូវបានដាក់បញ្ចាំងនៅថ្ងៃទី ១៤ខែមេសាឆ្នាំ ២០១៧៕
ប្រភព៖ news.sabay