Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ថា​កុំ​ឲ្យ​ប្រឹង​ជាមួយ​ស្រា លទ្ធផល​ដេក​ស្អាត​ចឹ​ង​ហ្មង​!

$
0
0

ក្មេងស្រីសិស្សសាលាម្នាក់ ត្រូវបានរកឃើញដេកស្តូកស្តឹង ស្ថិតក្នុងសម្លៀកបំពាក់អាវវាលឃ្លៀកពណ៌បៃតង-ស និងខោខាវប៊យជើងខ្លី នៅខាងក្រោមស្ពាន១កន្លែងក្នុងទីក្រុង Anuradhapura (សិង្ហបុរី) ក្រោយប្រើប្រាស់ស្រាច្រើនហួសប្រមាណ ។

ប៉ូលីសនិយាយថា ក្មេងស្រីខាងលើដែលមានអាយុ ១៦ ឆ្នាំ គឺជាសិស្សនៃសាលារៀនឈានមុខមួយនៅក្នុងតំបន់ ត្រូវបានស្គាល់អត្តសញ្ញាណជាពលរដ្ឋរស់នៅក្នុងតំបន់ Rambaawa ។

ក្មេងនេះត្រូវបានរកឃើញ គឺក្រោយប៉ូលីសបានទទួលការហៅបន្ទាន់ពីអ្នកធ្វើដំណើរតាមរថភ្លើង ។ ហើយប៉ូលីសក៏បានរកឃើញនាងកំពុងដេកស្តូកស្តឹង នៅក្បែរផ្លូវរថភ្លើង និងក្រោយមកបាននាំយកនាងទៅកាន់មន្ទីរពេទ្យក្រុង Anuradhapura ។

អ្នកនាំមន្ទីរពេទ្យប្រាប់អ្នកសារព័ត៌មានថា នាងកំពុងទទួលការព្យាបាលបន្ថែម ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>