Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

តើ​រដ្ឋមន្ត្រីក្រសួង​ការងារ​ “​ហក់​រួច​”​ ជាមួយ​ ធី​ សុវណ្ណ​ថា​ សិស្ស​ធ្លាក់​បាក់​ឌុ​ប​ឆ្នាំ​២០១៥​ដែរ​ឬទេ​ ?

$
0
0

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតព្រមានមួយទៅលើកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ក្នុងរឿងធ្វើសកម្មភាពសហជីពខុសច្បាប់ (មិនបានចុះបញ្ជី និងក្រៅដែនអនុវត្ត) ដោយក្រសួងបានដាក់កំហិតថា ត្រូវបញ្ឈប់រាល់សកម្មភាពសហជីពដោយមិនបានចុះបញ្ជីជាបន្ទាន់ ដែលការព្រមាននេះ បានកើតឡើងបន្ទាប់ពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាធ្វើលិខិតផ្លូវការមួយច្បាប់ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ គោរពជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីអំពីករណីលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ប្រតិបត្តិការងារមួយចំនួនដោយអះអាងថា ខ្លួនជាតំណាងសហជីព និងសហជីពស្នើសុំឲ្យមានការត្រួតពិនិត្យមើល និងមានវិធានការផ្លូវច្បាប់ទៅលើសកម្មភាពទាំងនោះ (ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់) ។

ជាការឆ្លើយតបវិញ កញ្ញា ធី សុវណ្ណថា បាន Post នៅក្នុង Page នៃបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ថា “នាងខ្ញុំមិនទាន់ទទួលយកការព្រមានពីក្រសួងការងារទេ ពេលនេះខ្ញុំនិងក្រុមអ្នកច្បាប់របស់នាងខ្ញុំកំពុងធ្វើកិច្ចការនេះ…” ។

យោងតាមសម្តីរបស់កញ្ញា ធី សុវណ្ណថា ជាសិស្សបំពេញវិជ្ជាប្រឡងធ្លាក់សញ្ញាបត្រមធ្យមទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា(ហៅកាត់ថា បាក់ឌុប) កាលពីសម័យប្រឡងឆ្នាំ២០១៥កន្លងទៅ (បច្ចុប្បន្នជាប្រធានអង្គការយុវជនកិច្ចការសង្គម) បែបនេះ គឺបានបង្ហាញថា នាងមិនសុខចិត្តទៅនឹងការព្រមានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈងាយៗនោះទេ រួមជាមួយនឹងចរិតអំនួតរបស់នាងតាម Facebook ផង អាចជំរុញឲ្យនាងតវ៉ានឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀត ។

ក្រុមអ្នកលេង Facebook ដ៏សកម្មមួយចំនួនបាននាំគ្នា Comments ថា ៖ រដ្ឋមន្ត្រីក្រសួងការងារ ប្រយ័ត្ន ធី សុវណ្ណថា ប្តឹង ដោយក្រសួងហ៊ានចេញលិខិតព្រមាននាងដូច្នេះ ដ្បិតនាងមានរហស្សនាមថា “ជួបប្តឹង” ស្រាប់ផង (Sic!) ។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមទិដ្ឋភាពផ្លូវច្បាប់(ជាពិសេសច្បាប់ស្តីពីសហជីព) និងសកម្មភាពជាក់ស្តែងរបស់កញ្ញា ធី សុវណ្ណថា គឺសកម្មភាពរបស់នាងជាការប្រព្រឹត្តខុសច្បាប់ពាក់ព័ន្ធនឹងការធ្វើជាតំណាងសហជីព ដូចការព្រមានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតប្រកែកបាន ។

ទោះយ៉ាងណា សូមប្រិយមិត្តអ្នកអានទាំងអស់គ្នារង់ចាំតាមដានមើល តើឯកឧត្តម អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីប្រឹក្សា និងជំនួយការអមក្រសួងព្រោងព្រាតស្រាប់នោះ អាច “ហក់រួច” ជាមួយកញ្ញា ធី សុវណ្ណថា និងក្រុមអ្នកច្បាប់របស់នាងដែរឬទេ ឬក៏រដ្ឋមន្ត្រីក្រសួងការងារត្រូវសុំជំនួយពីក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ឬពីមេធាវីរាជរដ្ឋាភិបាល ដើម្បីបង្កើនថាមពលបន្ថែមទៀត ទើបអាចទប់ទល់រួច ? ៕

ប្រភព៖ DTN7


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>