Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋាភិបាល​តួកគី នឹងដកតំណែង​ឯកអគ្គរដ្ឋទូតមួយចំនួន ដោយសង្ស័យពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារបរាជ័យ

$
0
0

(តួកគី)៖ រដ្ឋាភិបាលតួកគី នឹងដកតំណែងឯកអគ្គរដ្ឋទូតមួយចំនួន ជាមួយនឹងការសង្ស័យមានការជាប់ពាក់ព័ន្ធនឹង ការធ្វើរដ្ឋប្រហារយោធាបរាជ័យ។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងស្ថានីយទូរទស្សន៍ឯកជន Haberturk TV លោក Cavusoglu ក៏បានឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុង Ankara នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានការបញ្ជូនឈ្លើយសឹក បុព្វជិតម៉ូស្លីម Fethullah Gulen ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ តួកគី បានចោទប្រកាន់ Fethullah Gulen ថា ជាមេខ្លោងនៅពីក្រោយខ្នង នៃការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។

បុគ្គលិកស្ថាប័នរដ្ឋជាង៤៤,០០០នាក់ ត្រូវបានព្យូរតំណែង នៅក្នុងការស៊ើបអង្កេតទូទាំងប្រទេស ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយសង្ស័យថា មានការពាក់ព័ន្ធនឹងបុព្វជិត Gulen។

នៅថ្ងៃទី១៨ ខែកក្កដាកន្លងទៅ នាយករដ្ឋមន្ត្រីតួកគី លោក Binali Yildirim បានឲ្យដឹងថា មានមនុស្ស២០៨នាក់ ត្រូវបានសម្លាប់ ដោយក្រុមទាហានប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងនោះ៦០នាក់ជាប៉ូលិស, ៣នាក់ជាទាហាន និង១៤៥នាក់ជាជនស៊ីវិល។ មានក្រុមអ្នកក្បត់ជាតិធ្វើរដ្ឋប្រហារ ជាង១០០នាក់ ត្រូវបានសម្លាប់។

នៅថ្ងៃទី១៧ ខែកក្កដា ក្រុមអាជ្ញាធរប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើររបស់រដ្ឋាភិបាលទីក្រុង Ankara បានឃុំខ្លួនយោធាតួកគីមួយចំនួន។ នេះបើតាមស្ថានីយទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya បានរាយការណ៍យ៉ាងដូច្នេះ៕

ប្រភពៈ freshnewsasia


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>