Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អាស៊ានជាប់​គាំង​ក្នុង​សំណុំរឿង​​​សមុទ្ទ​ចិន​ខាង​ត្បូង

$
0
0

ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានបង្ហាញភាពប្រេះឆា បែកបាក់ ខ្វែងគំនិត ជាថ្មីម្តងទៀត លើបញ្ហាសមុទ្ទចិនខាងត្បូង។ ក្រោមគំនាបរបស់ចិន វេទិកាអាស៊ានដែលកំពុងប្រព្រឹត្តទៅនៅប្រទេសឡាវ ត្រូវធ្លាក់ក្នុងស្ថានភាពទ័លច្រកយ៉ាងខ្លាំងនៅថ្ងៃអាទិត្យនេះ។

ជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្រុងវៀងចន្ទប្រទេសឡាវ ថ្ងៃនេះ ជាជំនួបដ៏សំខាន់ដំបូងគេបង្អស់មួយ គិតចាប់តាំងតុលាការក្រុងឡាអេ ចេញសេចក្តីសម្រេចចិត្ត នៅថ្ងៃទី ១២ កក្កដា ថា សមុទ្ទចិនខាងត្បូងតែមិនមែនជារបស់ចិនតែម្នាក់ឯងទេ។

សមាជិកបួន នៃ១០ប្រទេសរបស់អាស៊ាន កំពុងជាប់ជម្លោះដោយផ្ទាល់ជាមួយចិន ក្នុងការទាមទារគ្រប់គ្រងសមុទ្ទចិនខាងត្បូង និងបានចោទចិនថាបានប្រើសម្ព័ន្ធភាពទៅចងប្រទេសតូចៗ ដូចជាឡាវ និងកម្ពុជា តាមរយៈការផ្តល់ជំនួយ និងកម្ចី ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានមានប្លុក មានបក្ស និងបំបែកភាពស្រុះស្រួលត្រូវរ៉ូវគ្នាជាធ្លុងមួយជាប្រពៃណីរបស់អាស៊ាន។ កាលពីខែមុន ប្រភពការទូតបានចោទចិនថាបានដាក់គំនាបលើសមាជិកអាស៊ានមួយចំនួនដើម្បីកុំឱ្យអាស៊ានអាចចេញសេចក្តីថ្លែងការណ៍រួមស្នើឡើងដោយម៉ាឡេស៊ីបាន នាជំនួបលើកនេះ។

នៅក្នុងគម្រោងសេចក្តីថ្លែងការណ៍ អាស៊ានចង់ទាញអាសន្នអំពីសកម្មភាពចិននៅសមុទ្ទខាងត្បូង។ ប្រភពដដែលនេះបានថែមទាំងចង្អុលមុខឡាវនិងកម្ពុជាផង ព្រោះប្រទេសទាំងពីរ មានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើចិន ហើយមិនចង់រមិលគុណប្រឆាំងនឹងប៉េកាំងឡើយ។ ប្រភពការទូតនោះចោទចំៗថាកម្ពុជាជាអ្នករារាំងមិនឱ្យអាស៊ានចេញសេចក្តីថ្លែងការណ៍រួមទាក់ទងនឹងសេចក្តីសម្រេចចិត្តរបស់តុលាការក្រុងឡាអេ នៅល្ងាចថ្ងៃអាទិត្យនេះទេ។

កាលពីឆ្នាំ២០១២ ដោយហេតុតែសំណុំរឿងសមុទ្ទចិនខាងត្បូង ជំនួបកំពូលអាស៊ានបានបិទបញ្ចប់កិច្ចប្រជុំ ជាលើកទីមួយក្នុងប្រវត្តិអាស៊ាន ដោយគ្មានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួម។

នៅថ្ងៃចន្ទនេះ លោកចនឃែរី ប្រមុខការទូតអាមេរិក ក៏នឹងត្រូវចូលក្នុងជំនួបកំពូលនៅប្រទេសឡាវនេះដែរ។ លោកបានសន្យាថាអាមេរិកនឹងប្រឹងជំរុញអាស៊ានឱ្យបន្ធូរបន្ថយភាពតានតឹងជុំវិញជម្លោះនៅសមុទ្ទចិនខាងត្បូង និងរកឱ្យឃើញជំហររួមគ្នា ដែលអាស៊ានធ្លាប់មាន៕

ប្រភពៈ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>