មន្ត្រីប៉ូលីសម្នាក់នៅក្នុងប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងរំលោភផ្លូវភេទ ក្រោយរងការចោទប្រកាន់ព្យាយាមចាប់សម្រាតខោអាវយុវតីម្នាក់ ខណៈនាងកំពុងដើរទៅផ្ទះពីសាលារៀន ។
ប៉ូលីសក្រុង Kurume និយាយថា ពួកគេបានចាប់ខ្លួន Jun Kitajima អាយុ ២៥ ឆ្នាំ ក្រោយជនរូបនេះត្រូវចោទប្រកាន់ព្យាយាមចាប់សម្រាតខោអាវយុវតីអាយុ ១៧ ឆ្នាំ ម្នាក់ ខណៈនាងដើរតាមដងផ្លូវ ។
ប៉ូលីសកំហូចរូបនេះ ត្រូវបានផ្អាកពីតួនាទីផងដែរ ដោយរង់ចាំការស៊ើបអង្កេត ។
យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, នៅម៉ោងប្រហែល ៩ និង ៣០ នាទី យប់ថ្ងៃចន្ទ, Kitajima បានដើរលបៗពីក្រោយក្មេងរងគ្រោះ ខណៈនាងកំពុងដើរទៅផ្ទះពីសាលារៀនរបស់នាង ។
ជនរូបនេះ បានព្យាយាមសម្រាតខោអាវ និងខោអាវទ្រនាប់របស់នាង ។ ប៉ុន្តែ សំណាង យុវតីនោះអាចគ្រប់គ្រងគេចចេញពីគ្រោះភ័យនេះ និងភ្លាមៗនោះ នាងក៏បានទូរស័ព្ទហៅប៉ូលីស ហើយ Kitajima ក៏ត្រូវបានចាប់ខ្លួនផងដែរ ។
ក្នុងអំឡុងពេលសាកសួរ, Kitajima បានសារភាពពីទោសកំហុសរបស់ខ្លួន ។
Kitajima ក៏ត្រូវបានចោទប្រកាន់ប្រើប្រាស់ទូរស័ព្ទដៃកត់ត្រាតំបន់ស្រើបស្រាលពីសំពត់ខ្លីរបស់ស្ត្រីម្នាក់ នៅក្នុងចំណតមួយកន្លែង ។ Kitajima បានសារភាពឲ្យដឹងទៀតថា រូបគេបានធ្វើរឿងបែបនេះជាច្រើនដងមកហើយ ។
ទាក់ទិនករណីនេះ មេប៉ុស្តិ៍ Kurume បានចេញសុំទោសជាសារធាណៈ ចំពោះសកម្មភាពពុំគប្បីរបស់ Kitajima ផងដែរ ៕