Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៈ បង្កើនសមត្ថភាពមានគភ៌ឡើង៣ដង !

$
0
0

ការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីមួយ បានបង្ហាញថា ដើម្បីបង្កើនលទ្ធភាពនៃការមានគភ៌ ចំពោះបុរសដែល “មេជីវិតខ្សោយ” នោះអ្នកគប្បីរួមភេទយ៉ាងណាឲ្យបាន ២ លើក ក្នុងរយៈពេល១ម៉ោង ។

នេះពិតជាព័ត៌មានល្អមួយសំរាប់ការមានគភ៌ នៃគូស្វាមីភរិយាដែលពិបាកមានកូន ។ ខុសប្លែកពីរបៀបបូរាណៗ ការស្រាវជ្រាវថ្មីនេះ ផ្តោតលើមូលដ្ឋានធម្មជាតិ ហើយក៏សំរាប់គូស្វាមីភរិយាក្សត់កូនទាំងឡាយ សុទ្ធសឹងអនុវត្តបាន ។ ប្រការនេះ អាស្រ័យលើសមត្ថភាព “អនុវត្ត” របស់បុរសៗទាំងឡាយ ហេតុនេះ អ្នកគប្បីស្វែងយល់ឲ្យបានច្បាស់! ។

មុននេះ គេច្រើនលើកឡើងពីការអនុវត្តរបស់ហូបចុក កាយវិការរួមភេទ ដើម្បីបុរសៗទាំងនោះ អាចក្លាយជាឪពុកគេបាន ។ តែវាពិតជាស្មុគស្មាញខ្លាំងណាស់! ។ បច្ចុប្បន្ន ការស្រាវជ្រាវវិទ្យាសាស្ត្រ បានបង្ហាញជាក់លាក់ថាៈ ដើម្បីបង្កើនសមត្ថភាពមានគភ៌ នោះភាគីបុរសចាំបាច់ត្រូវអនុវត្តភារកិច្ចគួរឲ្យ “ចូលចិត្ត” គឺ រួមភេទ ២ ដង ក្នុង១ម៉ោង! ។

តាមនោះ ការស្រាវជ្រាវនៃមន្ទីរពេទ្យ North Middlesex នៅក្រុងឡុងដ៍ ឲ្យដឹងថាៈ “ប្រតិបត្តិការទ្វេដងក្នុង១ម៉ោង” នឹងធ្វើឲ្យកើនលទ្ធភាពរបស់បុរសធ្វើឲ្យមានគភ៌ គឹ ៣ ដង ឯណោះ ។ ការស្រាវជ្រាវនេះ បានអនុវត្តលើប្តីប្រពន្ធ ៧៣ គូ ដែលត្រៀមទទួលការបន្សាំកូនបែបសប្បនិម្មិត (IUI) ដែលជាវិធីព្យាបាលការគ្មានកូនដោយប៊ូមបញ្ចូលស្ពែមទៅក្នុងស្បូនផ្ទាល់ ។

តាមនោះដដែល គឺបុរស (ត្រូវបានសន្និដ្ឋានថា មេជីវិតខ្សោយ) តម្រូវឲ្យផលិតស្ពែម ២ លើក ក្នុង១ម៉ោង ហើយគំរូស្ពែមលើកទី២ ត្រូវបានយកមកអនុវត្តវិធីព្យាបាលការគ្មានកូន IUI ។ លទ្ថផលគឺពិតជាស្មានពុំដល់ ជាមួយសមមាត្រមានគភ៌គឺ ២០% ដែលវាពិតជាសមមាត្រមួយកើនឡើង ៣ ដង ប្រៀបនឹងសមមាត្រជោគជ័យនៃវិធីសាស្ត្រ IUI មុននេះ មានត្រឹមប្រមាណ ៦% ប៉ុណ្ណោះ ។

ក្នុងចំណោមជាង ៧០ គូ ខាងលើ មានស្ត្រី ១៥ នាក់ មានគភ៌ភ្លាមៗ ហើយ ១០ នាក់ ទៀត បានមានគភ៌នៅពេលអនុវត្តនាដើមខែបន្ទាប់ ។ ហេតុនេះ សមមាត្រជោគជ័យក្នុងការស្រាវជ្រាវនោះគឺ ៣៤% -តួលេខមួយគួរឲ្យភ្ញាក់ផ្អើល ។

បណ្ឌិត Jackson Kirkman-Brown អ្នកជំនាញការខាងសម្ភពភាគច្រើននៅគិតថា បើចង់មានកូននោះ គប្បីសន្សំសំចៃស្ពែម ។ ខណៈពេលជាក់ស្តែង គឺការពុំរួមភេទពុំល្អ សម្រាប់បុរសទេ ព្រោះវាឥទ្ធិពលដល់គុណភាពរបស់មេជីវិត ។ មេជីវិតកាន់តែថ្មី កាន់តែល្អ សំរាប់ឱកាសបង្កើតបានគភ៌ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles