Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ហ្វីលីពីនត្រៀមចែករំលែកធនធានតំបន់ជម្លោះសមុទ្រខាងត្បូងជាមួយចិន

$
0
0

ប្រទេសហ្វីលីពីន បានត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកជាមួយទីក្រុងប៉េកាំងនូវធនធានធម្មជាតិនៅតំបន់ជាប់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ នីតិវិធីអន្ដរជាតិមួយដែលជាអារកាត់នៅក្នុងជម្លោះទឹកដីនេះ បានបំពុលទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ក៏ប៉ុន្តែការបោះដៃមុនរបស់ប្រធានាធិបតីហ្វីលីពិនថ្មីទៅរកប្រទេសចិននេះ ប្រហែលជាអាចនឹងជំរុញឲ្យទំនាក់ទំនងការទូតរវាងចិននិងហ្វីលីពីនមានភាពកក់ក្តៅឡើងវិញ។

ទីក្រុងManille ប្តូរគោលនយោបាយរបស់ខ្លួន ដោយបានសន្យាថាហ្វីលីពីនត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកធនធានធម្មជាតិនៃតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន បើទោះបីជាសាលាក្តីអន្តរជាតិ អាកាត់ឲ្យហ្វីលីពីនឈ្នះក៏ដោយក្តី

យោងតាមក្រសួងការបរទេសថ្មីហ្វីលីពីន “រដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីនថ្មី លោក Rodrigo Duterté” សង្ឃឹមថានឹងបើកកិច្ចពិភាក្សាជាមួយចិន ឲ្យបានយ៉ាងឆាប់រហ័ស បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ ( PCA) នៅទីក្រុងឡាអេនៅថ្ងៃអង្គារខាងមុខ។

ការចរចាគ្នានឹងត្រូវផ្តោតទៅលើការធ្វើអាជីវកម្មរួមគ្នានៅលើធនធានធម្មជាតិដូចជាឧស្ម័ននិងជលផលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។

រដ្ឋាភិបាលហ្វីលីពីនមុន ជំនាន់លោក Benigno Aquino ធ្លាប់បានធ្វើការប្តឹងប្តល់ទៅសាលាក្តីអន្តរជាតិ CPA នៅឆ្នាំ ២០១៣ ដោយអះអាងថា “ការទាមទាររបស់ចិននៅតំបន់ជម្លោះនោះ គឺជាការរំលោភលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ) ដែល ហ្វីលីពីននិងចិន ជាប្រទេសហត្ថលេខី។

ទីក្រុងប៉េកាំងវិញ តែងតែចាត់ទុកតំបន់សមុទ្រចិនខាងត្បូង ជាទឹកដីជាតិចិនស្ទើរតែទាំងស្រុង រូមទាំងតំបន់សមុទ្រនៃប្រទេសជិតខាងផង។ដើម្បីការពារអះអាងរបស់ខ្លួន-ចិនបានខិតខំកសាងជាកោះសិប្បនិមិត្តជាច្រើនកន្លែងនិង វាលយន្តហោះយោធាសំរាប់ចុះចត។

គួររំលឹកថា ប្រទេសហ្វីលីពីន វៀតណាមម៉ាឡេស៊ី ប្រ៊ុយណេនិងតៃវ៉ាន់ ប្រទេសជិតខាងជាមួយចិន ក៏នៅតែទាមទាររៀងៗខ្លួន ថាដែនសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធរបស់ប្រទេសពួកគេ៕

ប្រភពៈ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>