កុមារាជនជាតិឥណ្ឌាម្នាក់អាយុ ១០ ឆ្នាំឈ្មោះ Permana ដែលមានទម្ងន់រហូតដល់ទៅ ១៧៤ គីឡូក្រាម នោះត្រូវបានគេចាត់ទុកថា គឺជាកុមារាដែលមានទម្ងន់ធ្ងន់បំផុតនៅលើពិភពលោក ដោយសារតែមានមាឌធំ និងធាត់ជ្រុលពេកនោះទើបពិបាករកសម្លៀកបំពាក់មកស្លៀកពាក់ ហើយរាល់ថ្ងៃបានត្រឹនតែប្រើក្រណាត់សំពត់ ១ ផ្ទាំសម្រាប់រុំបិទបាំងរាងកាយតែប៉ុណ្ណោះ ។
កុមារា Permana ក្នុង ១ ថ្ងៃត្រូវញ៉ាំអាហារ ៥ ពេលដែលក្នុង នោះរួមមាន បាយ សាច់ត្រី សាច់គោ ស៊ុបបន្លែស្ពៃ និង ប្រភេទសណ្តែកជាដើម ។ ដោយសារមាឌធំធាត់ពេកនោះ ទើបងើបដើរទៅណាឆ្ងាយមិនបាន ហើយក៏បោះបង់ការរៀនសូត្រសម្រាកនៅតែក្នុងផ្ទះតែប៉ុណ្ណោះ ។ បើតាមម្តាយរបស់កុមារា Permana បាននិយាយប្រាប់ថា ម្ងៃៗកូនអ្នកស្រីហាក់ដូចមានអារម្មណ៍ ថា ឃ្លានតែរហូត ហើយពេលញ៉ាំបាយម្តងៗ គឺស្មើទៅនឹងមនុស្សពេញវ័យទ្វេរដង ។ អ្នកស្រីបានបន្តទៀតថា ខ្ញុំបារម្ភពីសុខភាពរបស់កូនប្រុសមួយនេះណាស់ ហើយក្រៅតែពីមិនសូវផ្តល់អាហារឲ្យវាច្រើនពេកនោះ គឺមិនដឹងថា តើអាចមានមធ្យោបាយអ្វីសម្រាប់បញ្ចុំទម្ងន់ឡើយ?
កុមារា Permana កើតក្នុងត្រកូលគ្រួសារកសិករ ឪពុកកុមារារូបនេះបាននិយាយថា មានមនុស្សជា ច្រើនយល់ឃើញថា គួរតែពួកយើងជាឪពុកម្តាយប្រញាប់នាំកូនទៅព្យាបាលនៅឯមន្ទីរពេទ្យ ប៉ុន្តែបើនិយាយពីជីវភាពនៅក្នុងគ្រួសារវិញ គឺរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកដូច្នេះតើឲ្យពួកយើងរកលុយដ៏ច្រើនសន្ធឹកសន្ធាប់ ឯណាសម្រាប់បង់ថ្លៃព្យាបាលនោះ ។
ម្តាយ Permana បានបង្ហាញរូបថតចាស់របស់កូនប្រុសដែលថតកាលពីទើបមានអាយុ ២ ឆ្នាំ ដោយ កាលណោះល្បឿននៃការរីកធំធាត់ចាប់ផ្តើមស្ទុះលឿនជាងក្មេងដទៃទៀតដែលមានអាយុស្របាលគ្នា ។ ដំបូងពួក យើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែ នៅទីបំផុតពួកយើងមិននឹកស្មានទេថា អាចប្រែក្លាយទៅជាបែប នេះទាល់តែសោះ ហើយក៏ជ្រុលពេលនិងបាត់បង់ការគ្រប់គ្រងផងដែរ ៕
ប្រភពៈ pmhotnews