ចំណាប់អារម្មណ៍ទៅលើស្បែក គឺជាតម្រូវការធម្មជាតិរបស់សុភាពនារីទាំងឡាយ ។ ប៉ុន្តែ ពុំមែននារីៗគ្រប់រូបរកបានវិធីសាស្ត្រសមស្របមួយសម្រាប់ខ្លួនក្នុងការថែទាំ ធ្វើឲ្យស្បែកសស្រស់ថ្លាទេ ។ ជាធម្មតា អ្វីៗធ្វើឡោះងតាមបែបធម្មជាតិ តែងបញ្ច្រាសបាននូវប្រតិកម្មចំពោះស្បែកយើង ។ ទឹកអង្ករជា “ផលិតផលធម្មជាតិ” អាជួយឲ្យស្បែករបស់នារីៗប្រសើរឡើង ហើយវាថែមទាំងមានតម្លៃថោក ងាយស្រួលធ្វើបំផុត ។
អង្ករផ្ទុកនូវវីតាមីន B1, A, C ដ៏ច្រើន ជួយឲ្យស្បែកឡើងក្រហមព្រឿងៗ ព្រមទាំងកាត់បន្ថយសភាពជាំ ខ្មៅ បាន ។ ទន្ទឹមនោះ វាក៏ជួយធ្វើឲ្យកោសិកាស្បែក “ក្មេង” ជាងមុន ។ អាស្រ័យដោយវាជាផលិតផលធម្មជាតិ ហេតុនេះ ពុំបង្ការឲ្យមានប្រតិកម្មអ្វីទេ សំខាន់អ្នកជ្រើសរើសប្រភេទអង្ករល្អ គ្មានគីមី ហើយកូរវាឲ្យសព្វ ។
សណ្តែកសៀង ក៏ដូចជាអង្ករដែរ ហើយអ្នកគប្បីជ្រើសយកប្រភេទសណ្តែកសៀងពុំមានស្ករ ឬ បើអាច គឺធ្វើខ្លួនឯងតែម្តង ។
វិធីធ្វើដូចខាងក្រោម៖
ដំបូង អ្នកត្រូវជញ្ជាត់យកទឹកអង្ករទឹក១ ។ បន្ទាប់មក អ្នកបន្ថែមទឹកតិចជាងមុន ឲ្យគ្រាន់តែលិចអង្ករ ហើយយកដៃកូរ ច្របាច់ស្រាលៗ រហូតបានទឹករាងខាប់ៗ ។ ចុងក្រោយ អង្ករនោះបន្តដឹងបាយហូបធម្មតា ។
ចំណែកទឹកអង្ករ អ្នកទុកវាក្នុងទូទឹកកក ៣០ នាទី រួចយកចេញមកកៀរពពុះខាងលើចោល ទុកតែទឹកខាប់ៗនៅខាងក្រោម ។
បន្ទាប់មក យកទឹកអង្ករនោះមកលាយជាមួយទឹកសណ្តែកសៀងខាប់ ២០០ មីលីលីត្រ ក្នុង១លីត្រទឹកអង្ករ ។
អ្នកគប្បីលាងមុខឲ្យស្អាត ទើបយកចម្រុះល្បាយនេះ មកលាងសំអាត ដោយម៉ាស្សាតិចៗ១ថ្ងៃ ២ ដង ព្រឹកម្តង និងយប់ម្តង ។ នៅពេលវាស្ងួត អ្នកលាងមុខជាមួយទឹកក្តៅឧណ្ហៗ រួចជូតមុខឲ្យស្អាតជាការស្រេច ។
សាកល្បងមើល៍ ក្នុងអំឡុង២សប្តាហ៍ នោះស្បែកមុខរបស់អ្នកប្រាកដជាមានការប្រែប្រួលជាក់ជាពុំខាន ៕