Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

នាយ​ទាហាន​ហ្ស៊កដានី​លួ​ចលក់​អាវុធ​ដែល​អាមេរិក​ទុក​ផ្តល់​ឲ្យ​ក្រុម​អ្នក​បះបោរ​នៅ​ស៊ីរី

$
0
0

យោងតាមការស៊ើបអង្កេតមួយដែលធ្វើឡើងរួមគ្នាដោយសាព័ត៌មាន le New York Times និង Al Jazeera បានឲ្យដឹងថា៖ អាវុធដែលអាមេរិកបញ្ជូនទៅផ្គត់ផ្គង់ក្រុមអ្នកបះបោរស៊ីរី តាមរយៈប្រទេសហ្ស៊កដានី ត្រូវបាននាយទាហានហ្ស៊កដានីខ្លះៗ លួចយកទៅលក់ដើម្បីការចាយវាយហ៊ីហាររបស់ពួកគេទៅវិញ។

យោងតាមការស៊ើបអង្កេតរបស់កាសែត le New York Times ហេតុការណ៍នានា បានចាប់ផ្តើមឡើងតាំងពីខែវិច្ឆិកាឆ្នាំមុន។ កាលណោះ អនុសេនីឯកហ្ស៊កដានីមួយរូប បានបាញ់រះនិងបានសម្លាប់ជីវិតសហការីរបស់ខ្លួនអស់ជាច្រើនរូបនៅលើកន្លែងធ្វើការ ក្នុងនោះក៏មានគ្រូហាត់បង្វឹកពីររូបដែលជនជាតិអាមេរិក។

ការស៊ើបអង្កេតមួយទៀត ត្រូវបានធ្វើឡើងជាបន្ត ដោយមានការចូលរួមពីសំណាក់ក្រសួង FBI អាមេរិក។ នៅក្នុងការស៊ើបអង្កេតនាលើកនេះ គេបានរកឃើញទៀតថា៖ អាវុធដែលនាយទាហានហ្ស៊កដានី បានប្រើប្រាស់ក្នុងការបាញ់សម្លាប់មនុស្សនាកាលមុននោះ គឺជាអាវុធរបស់អាមេរិក ដែលត្រូវបានគេលួចយក។
នៅទីបំផុត យោងតាមការស៊ើបអង្កេតលើកក្រោយទៀត  គេបានដឹងទៀតថា “អាវុធរបស់អាមេរិក ត្រូវបានគេលួចយកទៅដាក់លក់នៅក្នុងទីផ្សារងងឹតក្នុងទ្រង់ទ្រាយដ៏សម្បើមអស់អស្ចារ្យ”។

ចំពោះ សហអាមេរិក ការលួចយកអាវុធរបស់អាមេរិកនេះ គឺជាការក្បថគ្នាមួយដ៏គួរឲ្យឈឺចាប់ជាទីបំផុត ពីព្រោះហ្ស៊កដានី ជាប្រទេសជាសម្ព័ន្ធមិត្តមួយដ៏ជិតស្និទ្ធរបស់អាមេរិកអស់រយៈពេលជាយូរឆ្នាំមកហើយ។ ម្យ៉ាងទៀត សព្វាវុធក្នុងតម្លៃរាប់លានដុល្លារអាមេរិកនេះ ត្រូវបានទីក្រុងវ៉ាស៊ីនតោនបញ្ជូនទៅឲ្យក្រុមបះបោរស៊ីរី តាមរយៈប្រទេសហ្ស៊កដានី។

ក៏បន្តែ សពា្វអាវុធដែលរួមមានកាំភ្លើងវាយលុក កាំភ្លើងត្បាល់និងគ្រាប់បែកដៃទាំងអស់នោះ ពុំបានទៅដល់លើដៃក្រុមអ្នកតស៊ូស៊ីរីទេ តែបែរជាត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់កងទ័ពហ្ស៊កដានីខ្លះៗទៅវិញ។ ពួកនាយទាហានហ្សកដានីទាំងនោះ បានលួចយកអាវុធទាំងនោះ  យកទៅដាក់លក់តាមអំពើចិត្តនៅលើទីផ្សារងងឹត អាវុធដែលគេព្រួយបារម្ភខ្លាំង ខ្លាច ធ្លាក់ទៅលើដៃក្រុមឧក្រឹដ្ឋជននិងក្រុមកុលសម្ព័ន្ធនានារស់នៅតំបន់ដាច់ស្រយាល៕

ប្រភពៈ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>