Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

វៀតណាម​និង​ឥណ្ឌូនេស៊ី​បញ្ជាក់ពី​ជំហរអាស៊ានចំពោះសមុទ្រចិនខាងត្បូង

$
0
0

វៀតណាមនិងឥណ្ឌូនេស៊ីបានថ្លែងបញ្ជាក់ពីជំហររបស់អាស៊ានថាផ្អែកលើការពិតចំពោះបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅចិនមិនមានការឯកភាពគ្នា។

160617-vod-meta-g-gg-Indonesia-Vietnam-stress-ASEAN-common-stance

កាលពីថ្ងៃទី១៤ ខែមិថុនា រដ្ឋមន្ត្រីការបរទេសរបស់អាស៊ានទាំង១០បានជួបប្រជុំគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិននៅក្នុងទីក្រុងគុនមីងនៅប៉ែកនិរតីនៃប្រទេសចិន។ នៅថ្ងៃនោះមានការចេញសេចក្តីការណ៍រួមដែលបង្ហាញពីការបារម្ភចំពោះជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ហើយក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ជំហររឹងប៉ឹងចំពោះចិន។ តែប៉ុន្មានម៉ោងក្រោយមកសេចក្តីថ្លែងការណ៍នោះត្រូវបានដកយកទៅធ្វើការកែសម្រួលវិញ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនិងវៀតណាមបានថ្លែងដាច់ដោយឡែកថាសេចក្តីថ្លែងការណ៍បញ្ជាក់ជំហររឹងមាំរបស់អាស៊ានចំពោះសមុទ្រចិនខាងត្បូងគឺបានធ្វើនិងឯកភាពរួមគ្នារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់។

ឯកសារនោះបានផ្សព្វផ្សាយក្នុងប្លុកដោយម៉ាឡេស៊ីដែលមានការពិពណ៌នាក្នុងសេចក្តីថ្លែងការណ៍ពីបញ្ហាប្រឈមក្នុងការអភិវឌ្ឍនៅសមុទ្រចិនខាងត្បូងដែលអាចប៉ះពាល់សន្តិភាព សន្តិសុខ និងស្ថិរភាព។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ពីការទាមទារយកដីក៏ដូចជាធនធានផ្សេងទៀតដែលប្រទេសសមាជិកអាស៊ានកំពុងប្រឈមជាមួយចិន ព្រោះចិនចង់ក្តោបយកកោះនោះទាំងអស់។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកម៉ាឡេស៊ីថ្លែងថា ក្រុមបានទាមទារឲ្យដកយកសេចក្តីថ្លែងការណ៍នោះចេញវិញ ដើម្បីធ្វើការកែប្រែចំណុចខ្លះ ប៉ុន្តែម៉ាឡេស៊ីមិនបញ្ជាក់ប្រាប់ពីមូលហេតុនោះទេ រហូតដល់ពេលនេះភាគីពាក់ព័ន្ធមានការខ្វែងគំនិតគ្នាចំពោះការសម្រេចនិងការដកសេចក្តីថ្លែងការណ៍នេះ៕

ប្រភពៈ VOD


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>