គណបក្សប្រឆាំងចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៣ មិថុនា បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងជាប្រធានស្ដីទីមតិភាគតិចនៃរដ្ឋសភា មិនអាចចូលទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១៤ មិថុនា តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញទេ ដោយលោកមានអភ័យឯកសិទ្ធិ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា តាមដីការបស់តុលាការ លោក កឹម សុខា បានប្រគល់សិទ្ធិឲ្យក្រុមមេធាវី ចូលទៅកាន់តុលាការតាមកាលបរិច្ឆេទរបស់តុលាការ ដើម្បីនាំយកលិខិតជូនដំណឹង អំពីមូលហេតុសមស្របនៃការមិនអាចចូលខ្លួនរបស់លោក កឹម សុខា និងលិខិតស្នើសុំដែលជាសារណារបស់ក្រុមមេធាវី ទៅជូនចៅក្រមស៊ើបសួរដោយផ្ទាល់៕
ប្រភពៈ RFA