Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

គណបក្ស​ទាំង​ពីរ​ឈាន​ទៅ​រក​កាល​កំណត់​ថ្ងៃ​ជំនួប ក្រោយ​ភាព​តាន​តឹង​ខ្លាំង

$
0
0

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងឈានទៅរកពេលកំណត់កាលបរិច្ឆេទនៃជំនួបក្រុមពង្រឹងវប្បធម៌សន្ទនានៃបក្សដែលកំពុងមានជម្លោះទាំងពីរ។ ជាជំនួបដើម្បីរិះរកការបន្ធូរបន្ថយភាពតានតឹងនិងដោះស្រាយជម្លោះនយោបាយ។

Sam-Rainsy-and-Hun-Sen

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅថ្ងៃទី ១០ មិថុនានេះបានទាក់ទងទៅតាមទូរសព្ទទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់កាលបរិច្ចេទនៃជំនួបលើកដំបូង ក្រោយជម្លោះតានតឹងជាងកន្លះឆ្នាំមកនេះ។ លោក យឹមសុវណ្ណ នៅមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទ ដែលនឹងព្រមព្រៀងគ្នានៅឡើយទេ។ លោកសុខឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រាប់វិទ្យុបារាំងថា គណបក្សប្រជាជននៅរងចាំទូរស័ព្ទគណបក្សប្រឆាំង ហើយចម្លើយនឹងផ្តល់តាមទូរសព្ទ។

លោក អេងឆៃអ៊ាង ដែលជាអ្នកដាក់សំណើសុំជួបគណបក្សប្រជាជាជនកម្ពុជា បានឱ្យដឹងថាជំនួបខាងមុខ គឺជាជំនួបក្រុមពង្រឹងវប្បធម៌សន្ទនា ដើម្បីជជែកស្វែងរករបៀបវារៈរួម មុននឹង ជំនួបកំពូលដើម្បីដោះស្រាយបញ្ហានយោបាយនាពេលបច្ចុប្បន្ន។ សម្រាប់គណបក្សសង្គ្រោះជាតិ សមាសភាពក្រុមជជែកថ្នាក់កំពូល និងសមាសភាពថ្នាក់ពង្រឹងវប្បធម៌សន្ទនាបានត្រៀមរួចរាល់អស់ហើយ។ ក្រុមកំពូលគឺដឹកនាំដោយលោកកឹម សុខា ដែលជាប្រធានស្តីទីគណបក្ស ប៉ុន្តែលោកមិនបានបញ្ជាក់សមាសភាពក្រុមពង្រឹងវប្បធម៌សន្ទនានោះទេ។

យ៉ាងណាក៏ដោយកន្លងទៅ លោកប៉ុល ហំម ដែលជាប្រធានគណកម្មការនាយកគណបក្ស គឺជាអ្នកដឹកនាំ។ ដោយឡែក គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់គោលជំហរចាស់ គឺគ្មានការលើកលែងទោសដល់អ្នកកំពុងជាប់ឃុំ និងប្រឈមមុខនឹងប្រព័ន្ធតុលាការនោះទេ បើទោះបីជាមានជំនួបក៏ដោយ។ នេះគឺជាការគូសបញ្ជាក់ពីលោក សុខ ឥសាន។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថាបើមានការដោះលែងមែន កម្ពុជានឹងសាបព្រួសនូវវប្បធម៌និទណ្ឌភាព ដែលជាឧបសគ្គក្នុងសង្គម។ ហើយកម្ពុជាក៏គួរតែប្តូររដ្ឋធម្មនុញ្ញដែលបែងចែកអំណាចបីដាច់ពីគ្នានោះ។

សង្គមកម្ពុជាបានស្គាល់ភាពតានតឹងផ្នែកនយោបាយរហូតដល់បក្សប្រឆាំងពហិការមិនចូលធ្វើការនៅក្នុងសភាបន្ទាប់ពីមានការចាប់ខ្លួនតំណាងរាស្ត្រ និងការបន្តនីតិវិធីតុលាការមកលើលោក កឹម សុខា។ក្នុងជម្លោះនយោបាយនេះ អង្គការសហប្រជាជាតិ និងសហភាពអ៊ឺរ៉ុប បានសំដែងក្តីព្រួយបារម្ភចំពោះស្ថានការណ៍នាពេលបច្ចុប្បន្ន និងបានស្នើសុំបក្សធំទាំងពីរពិចារណាឡើងវិញនូវវប្បធម៌សន្ទនា និងបញ្ចប់ការរុកគួនផ្នែកនយោបាយមកលើបក្សប្រឆាំងនិងសកម្មជននានា ដើម្បីថែរក្សាបរិយាកាសសម្រាប់ការបោះឆ្នោតខាងមុខ៕

ប្រភពៈ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>