Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ជប៉ុន​ហាមឃាត់​ការ​នាំ​ចូល​​គោ​រស់​ពី​ប្រទេស​អូស្រ្តាលី

$
0
0

ក្រុងតូក្យូៈ ក្រសួងកសិកម្មជប៉ុនបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសជប៉ុនបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលគោរស់ពីប្រទេសអូស្រ្តាលីបន្ទាប់ពីគេបានរកឃើញថាគោមួយចំនួនមានជំងឺប្រព័ន្ធរំលាយអាហារ។

Japan-Suspends-cattle

មន្ត្រីក្រសួងមួយរូបបានឲ្យដឹងថាសត្វដែលបានឆ្លងជំងឺនេះបានមកដល់ប្រទេសជប៉ុនតាមផ្លូវអាកាស និងត្រូវបានធ្វើតេស្តរកឃើញថាមានជំងឺ Johne’s ឬហៅថាជំងឺ paratuberculosis នៅពេលធ្វើចត្តាឡីស័ក។

លោកបានបន្តឲ្យដឹងថារដ្ឋាភិបាលក្រុងតូក្យូបានចេញការហាមឃាត់ជាបណ្តោះអាសន្នកាលពីថ្ងៃទី ២៧ ខែឧសភាតែនឹងមិនប្រកាសពីចំនួនគោជាក់លាក់ដែលមានជំងឺនេះទេ។

ប្រទេសជប៉ុននាំចូលគោរស់ចំនួន ១ ម៉ឺនក្បាលពីប្រទេសអូស្ត្រាលីរៀងរាល់ឆ្នាំសម្រាប់តម្រូវការប្រើប្រាស់ក្នុងស្រុកទន្ទឹមនឹងនោះដែរនាំចូលគោបន្ថែមចំនួន ៤០០ ក្បាលប្រើប្រាស់សម្រាប់បង្កាត់ពូជគោយកទឹកដោះ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>