ថ្មីៗនេះ វត្តមួយនៅថៃដែលអនុញ្ញាតឲ្យភ្ញៀវទេសចរដើរកំសាន្ត ក្នុងចំណោមសត្វខ្លារបស់ខ្លួន ត្រូវបានប៉ូលីសឆ្មក់ចូល បន្ទាប់កូនខ្លាងាប់ ៤០ ក្បាល ត្រូវបានរកឃើញនៅក្នុងកន្លែងបង្កកមួយ ។
ប៉ូលីសក្នុងទីក្រុងបាងកក និយាយថា ពួកគេបានចាប់ខ្លួនព្រះសង្ឃ ៣ អង្គ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយព្រះអង្គទាំងនេះ ត្រូវបានចោទប្រកាន់ថាបានកំពុងព្យាយាមរត់ពន្ធស្បែកខ្លា និងផ្នែកដទៃទៀតរបស់ពួកវា ។
វត្តខ្លានេះគឺមានការពេញនិយមជាមួយភ្ញៀវទេសចរ ដែលពួកគេត្រូវចំណាយលុយប្រហែល ២០ ដុល្លារ ក្នុងថតរូបអនុស្សាវរីយ៍ជាមួយសត្វខ្លា និងឲ្យចំណីដល់កូនៗរបស់ពួកវា ។
ប៉ូលីសបានឆ្មក់ចូលវត្តខ្លានេះ កាលពីថ្ងៃច័ន្ទ និងបានរឹបអូសសត្វខ្លាចំនួន ១៣៧ ក្បាល ដែលត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្ត ។ ប៉ូលីសក៏បានរឹបអូសស្បែកខ្លា និងវត្ថុស័ក្ដិសិទ្ធិជាច្រើនទៀតធ្វើពីផ្នែកខ្លា ។
កូនខ្លាត្រូវបានរកឃើញនៅក្នុងកែវស្រា ២០ ដែលត្រូវបានត្រាំបង្កកទុកសម្រាប់ធ្វើថ្នាំ ។ ការរឹបអូសយកផលិតផលសត្វខ្លាទាំងនោះ ធ្វើឡើងគឺបន្ទាប់ពីរកឃើញកូនខ្លាងាប់ ៤០ ក្បាល ត្រូវបានបង្កកនៅក្នុងកន្លែងមួយនៃវត្តនោះ ៕

In this Monday, May 30, 2016, photo, wildlife officials sedate a tiger at the “Tiger Temple” in Saiyok district in Kanchanaburi province, west of Bangkok, Thailand. Wildlife officials in Thailand on Monday began removing some of the 137 tigers held at a Buddhist temple following accusations that the monks were involved in illegal breeding and trafficking of the animals. (AP Photo) THAILAND OUT

In this Monday, May 30, 2016 photo, wildlife officials carry a sedated tiger on a stretcher at the “Tiger Temple” in Saiyok district in Kanchanaburi province, west of Bangkok, Thailand. Wildlife officials in Thailand on Monday began removing some of the 137 tigers held at a Buddhist temple following accusations that the monks were involved in illegal breeding and trafficking of the animals. (AP Photo) THAILAND OUT