តាម Daily Mail ភ្ញៀវទេសចរសញ្ជាតិអង់គ្លេស២នាក់ ត្រូវបាន «បណ្តើរ» តាមឆ្នេរសមុទ្រ Pattaya ប្រទេសថៃ ក្នុងសភាពអាក្រាតកាយ ព្រោះតែទង្វើររួមភេទគ្នានៅកន្លែងពុំសមស្រប ។
ហេតុការណ៍នេះ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុងបាងកក វេលាម៉ោង ២ និង ៣០ នាទីព្រឹក ។
ដំបូង ប៉ូលីសប៉ងបណ្តើរពួកគេនៅប៉ុស្តិ៍តែម្តង ប៉ុន្តែ ដោយនារីរូបនេះចេះតែប្រឆាំងតវ៉ាថា «ពួកខ្ញុំពុំអាចទៅប៉ុស្តិ៍ប៉ូលីសក្នុងសភាពបែបនេះទេ!» ក៏នាំពួកគេទៅយកសម្លៀកបំពាក់នៅឯ…. «អង្រឹង» ទើបនាំទៅប៉ុស្តិ៍ ។
ពួកគេត្រូវពិន័យជាប្រាក់ ១០០០ បាត (ប្រមាណជាង ៣០ ដុល្លារ) ពីបទប្រព្រឹត្តអំពើមិនសមរម្យនៅទីសាធារណៈ ។ អ្នកទាំងពីរសុទ្ធតែស្រវឹងស្រាជោគជាំ ហើយបដិសេធរួមភេទ ។
តាមប៉ូលីស ខាងបុរសឈ្មោះ Liam Whitbread អាយុ ២៦ ឆ្នាំ រីឯខាងស្រីវិញ គេពុំប្រាប់អត្តសញ្ញាណទេ ៕