Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​ពេលខ្លះ​​ទុរគតភាពអាចបង្រៀន​ឲ្យក្មេង​យល់ដឹង….​មុនវ័យ

$
0
0

មិន​ថា​ប្រទេស​ណា​ទេ តាម​ដង​វិថី យើង​អាច​ក្រឡេកឃើញ​ជនអនាថា ស្មូម​ចាស់ ស្មូម​ក្មេង រួម​និង​… «​ក្តឹប​ស្មូម​» ពិសេស​តាមផ្លូវ​បំបែក ។​ ​មាន​ក្រសែភ្នែក​ដែល​បង្កប់​នូវ​មនោសញ្ចេតនា​ផ្សេងៗ​ពីគ្នា សម្លឹង​លើ​ពួកគេ ។ ចំណែក​រឿង​មួយ​នេះ ពុំ​កើត​នៅ​ប្រទេស​យើង​ពិត តែ​បន្សល់ទុក​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ព្រោះតែ​ទោះយ៉ាងណា គេ​ជាម​នុស្ស ហើយ​ជាម​នុស្ស​ពុំទាន់​….​ដឹងក្តី ។​

​ជិត​ឆ្លង​ចូលឆ្នាំថ្មី ២០១៧ បណ្តាញ​សង្គម​ហ្វីលីពីន​ពេលនោះ បាន​រំជើបរំជួល គ្រា​ឃើញ​រូបថត​២​សន្លឹក​របស់​គណនី Facebook មួយ​បាន​បង្ហោះ​អម​ជាមួយ​សំណួរ​គួរ​ឲ្យ​ខ្លោចផ្សារ​ក្នុង​ចិត្ត​ពី​ជីវិត​នៃ «​ក្លឹប​ស្មូម​»២​នាក់ ។​

Jon Ringor ជា​ម្ខា​ស់​គណនី​បាន​ឲ្យ​ដឹងថា លោក និង​ភរិយា កំពុង​បរិភោគ​អាហារ​ចម្អិន​ស្រាប់​ដែល​ពេញនិយម​នៅ​ហ្វីលីពីន ស្រាប់តែ​ឃើញ​ក្មេងប្រុស​ម្នាក់​អាយុប្រមាណ ៣ ទៅ ៤ ឆ្នាំ កំពុង​ឈរ​ឱបដៃរ​ងារ​ដើម្បី​សុំទាន ។ លោក​ក៏​ប្រាប់​ភរិយា​ឲ្យ​ទិញ​បាយ​១​ប្រអប់​ឲ្យ​ក្មេង​នោះ ។ ក្មេងប្រុស​ទទួល​យ៉ាង​រហ័ស ហើយ​រត់​យ៉ាង​លឿន​…. ។ ទង្វើរ​នេះ​ធ្វើ​ឲ្យ​លោក​ងឿងឆ្ងល់ តែ​ក៏​ភ្លេច​បាត់ទៅ​! ។​

​ពេល​បរិភោគ​អាហារ​រួច ប្តី​ប្រពន្ធ​លោក​ក៏​ដើរ​ចេញទៅ ចៃដន្យ​លោក​ចោល​ភ្នែក ក៏​ប្រទះឃើញ​ក្មេងប្រុស​ស្មូម​តូច​អម្បាញ់មិញ ។ វា​កំពុង​អង្គុយ​ក្បែរ​ក្មេងស្រី​ម្នាក់​រាង​តូច​ល្អិត​លើ​ផ្ទាំង​បេតុង​មួយ ។ គាត់​គិតថា​នាង​ជា​ប្អូនស្រី​របស់​ស្មូម​តូច​នោះ ។ ប៉ុន្តែ ទង្វើរ​នស​ការ​ដួស​បាយ​បញ្ចុក​ប្អូន​ដ៏​ប្រយ័ត្នប្រយែង និង​កែវភ្នែក​ភ្លឺ​ថ្លា​រីករាយ​សុភមង្គល បានធ្វើ​ឲ្យ​លោក និង​ភរិយា​ស្រក់​ទឹកភ្នែក​ដោយ​ពុំ​ដឹងខ្លួន ។​

​អ្នក​ទាំង​២​បាន​ប្រឹង​ផ្តិត​ទុក​រូបភាព​នេះ ហើយ​ចែករំលែក​លើ​បណ្តាញ​សង្គម ។ អម​ជាមួយ​ចំណងជើង «​រូបភាព​គួរ​ឲ្យ​រំភើបចិត្ត វា​បណ្តាល​ឲ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក​» នោះ​មានមតិ​ជាច្រើន​លើកឡើងថាៈ ខណៈពេលដែល​ក្មេងៗ​រាប់ម៉ឺន​នាក់​ត្រូវបាន​ក្រសោប​បីបាច់​ដ៏​ប្រយ័ត្នប្រយែង​នោះ នៅមាន​ក្មេងៗ​ដូច​ក្មេង​២​នាក់​នេះ ។ មនោសញ្ចេតនា​បង​ចំពោះ​ប្អូន ពិតជា​កក់ក្តៅ​មែន​! ។ សម្លឹងមើល​ស​ញ្ចេ​ត​នា​បង្ហាញឡើង​អម​ជាមួយ​កាយវិការ​លើក​ស្លាប​ព្រាប​ញ្ចុ​ក​ប្អូន ដឹងថា​បង​ប្រ​សុ​ស្រឡាញ់​ប្អូនស្រី​ខ្លាំងណាស់​!! ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>