ចាប់តាំងពីអាពាហ៍ពិពាហ៍ «យាយ»-«ចៅ» ប្រព្រឹត្តទៅ វាបានក្លាយជាប្រធានបទក្តៅគគុកមួយ ។ មនុស្សទាំងអស់តែងតណ្តឹងសួរថា តើ «រឿងផ្សំដំណេក» របស់ពួកគេ ប្រព្រឹត្តទៅបែបណាដែរ? ។ ពេលថ្មីៗនេះ ឮសូរផ្ទាល់ពីមាត់របស់កូនកំលោះវ័យ ១៦ ឆ្នាំ ធ្វើឲ្យគេ…ភ្ញាក់ព្រើត! ពិតជាអស្ចារ្យណាស់….!! ។
អាពាហ៍ពិពាហ៍រវាងកូនកំលោះ Selamat Riayadi អាយុ ១៦ ឆ្នាំ និងកូនក្រមុំមានអាយុដំណាលយាយ ៧១ ឆ្នាំ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិ Karangendah សង្កាត់ Lengkiti, OkuRegency Sumatra ខាងត្បូង ។
ពួកគេកំពុងចិញ្ចឹមសុបិន្តពីការបង្កើតបាន….កូនម្នាក់! ។ លើសពីការ «ជឿ» គឺពួកគេនៅបានត្រៀមឈ្មោះសំរាប់ «ទារក» ទៀតផង! ។ ប៉ុន្តែ ផែនការនេះកំពុងប្រទះនូវឧបសគ្គ ។
ពួកវេជ្ជបណ្ឌិត ក៏មានការខ្វាយខ្វល់ជុំវិញរឿង «លើគ្រែ» របស់ពួកគេ ព្រោះអ្នកស្រី Rohaya បានផុតវ័យមាន «រដូវ» ហើយបំណងចង់មានកូនវាពុំអាចទៅរួចឡើយ ។
ថ្មីៗនេះ គូស្វាមីភរិយា «ថ្មីថ្មោង» បានបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍មួយ ហើយអ្វីៗដែលកូនកំលោះវ័យ ១៦ ឆ្នាំ បានទម្លាយចេញ ធ្វើឲ្យគេភ្ញាក់ផ្អើលកន្ត្រាក់អារម្មណ៍ ។
តាំងពីចាប់ផ្តើមកម្មវិធី បុរសជាស្វាមីតែងបង្ហាញពីភាពរឹងប៉ឹងក្លៀវក្លា ត្រដុសបាតដៃឲ្យភរិយាផ្អែកក្បាលលើស្មា «ញក់ញេញ» ។ រីឯ «លោកយាយ» Rohaya វិញ បែរជាអឹមអៀនត្រដុសក្បាលលើស្មារបស់ប្តី ដែលមើលទៅពួកគេពិតជាសុភមង្គលណាស់! ។
យុវជន Salamat ដែលជាស្វាមីពោលថាៈ «ពួកខ្ញុំមានការផ្សំដំណេកដ៏អស្ចារ្យណាស់! ។ ខ្ញុំពុំនឹកស្មានថា ភរិយារបស់ខ្ញុំនៅអាចបែបនេះសោះ ។ ខ្ញុំឃើញប្រពន្ធរបស់ខ្ញុំស្អាត» ។
បុរសជាស្វាមីវ័យស្មើចៅរូបនេះ នៅបានបញ្ជាក់ថា រូបគេប្រច័ណ្ឌប្រពន្ធ ហើយខ្លាចបាត់បង់ប្រពន្ធទៀតផង ។
ចម្លើយរបស់ Salamat បានធ្វើ Studio ទាំងមូល ផ្ទុះសូរទះដៃខ្លាំងៗ ។
រឿងស្នេហ៍ចម្លែ (យាយ-ចៅ) នេះនៅតែទទួលបានការចាប់អារម្មណ៍ទៀត ។ មុននោះ គេធ្លាប់គិតថា វាជារឿងបង្ខិតបង្ខំ តែពេលនេះ ពួកគេបញ្ជាក់ថាវាគឺជា…..ស្នេហ៍ពិតពុំប្រកាន់…..វ័យ ៕