យុវជនវ័យ ១៩ ឆ្នាំ សញ្ជាតិ New Zealand ត្រូវបងប្រុសខ្លួនសាក់លើមុខ ពុំអាចរកការងារធ្វើបាន ក្រោយចេញពីពន្ធនាគារ ។
ប៉ុន្មានខែមុន ពេលដែល Mark Cross ស្រវឹងស្រា នាខណៈពេលកំពុងអនុវត្តទោសជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទចោរកម្ម នោះអ្នកនៅក្នុងគុកជាមួយ ហើយក៏ជាបងប្រុសរបស់ខ្លួនផងដែរ បានសាក់លើពាក់កណ្តាលមុខរបស់គាត់ – នេះបើតាមកាសែត Independent ។
Cropp ពោលថាៈ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង ។ ខ្ញុំបានឆ្លងផុតដំណាក់កាលដ៏លំបាក ហើយខ្ញុំពុំមែនជាជនសង្គមងងឹតអ្វីទេ តែរូបសាក់នេះបានធ្វើឲ្យខ្ញុំពុំអាចសម្របខ្លួនចូលក្នុងសង្គមបាន ។
Cropp ពោលទាំងសោកសង្រេងថាៈ ខ្ញុំបានរកកន្លែងធ្វើការ ២ ទៅ ៣ ដែរ តែអ្នកជ្រើសរើស គេបែរមុខចេញ ។ ពិតណាស់ ព្រះអើយ! ខ្ញុំពុំអាចរកការងារធ្វើបាន ជាមួយមុសាក់បែបនេះទេ ។
គាត់ក៏ទទួលបានការណែនាំពីមិត្តភក្តិឲ្យបង្ហោះរូបភាពលើគណនីរបស់ក្រុមស្វែងរកការងារ Auckland លើហ្វេសប៊ុក ហើយរ៉ាយរ៉ាប់រឿងរបស់ខ្លួនផង ។ ម្តាយរបស់ Cropp បានធ្វើការបកស្រាយក្នុង Clip ឲ្យកូនប្រុសខ្លួន ។
ការរ៉ាយរ៉ាប់របស់ Cropp ទទួលបានការ Comment រាប់រយ ក្នុងនោះមានក្រុមហ៊ុនមួយនៅ Auckland បានទទួលរ៉ាប់រងចំណាយក្នុងការប្រើ Laser ដើម្បីលុបចោលរូបសាក់ ។
យុវជនរូបនេះ ពិតជារីករាយណាស់ ព្រោះបែបនេះ គេប្រហែលជាមានការងារធ្វើដូចគេឯង ៕