Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ញាក់សាច់! ឈុតឆាកបាញ់តដៃគ្នាយ៉ាងសាហាវរវាងចោរប្លន់ ចង់សាកថ្វីដៃជាមួយសន្តិសុខធនាគារ…. (មានវីដេអូ)

$
0
0

​តាមគេហទំព័រ Liveleak បានឲ្យដឹងថា ប៉ូលីស Rockford និយាយថា បុរស​ជា​ចោរ​ម្នាក់​ឈ្មោះ Laurence Turner អាយុ ៣៤ ឆ្នាំ ត្រូវបាន​បាញ់សម្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ប៉ុនប៉ង​ប្លន់​ធនាគារ Alpine កាលពី​ថ្ងៃ​សុក្រ កន្លងទៅនេះ ។​

​ក្រុម​អ្នកស៊ើប​អង្កេត ក៏បាន​ឲ្យ​ដឹងថា Turner បានចុះ​ពី​រថយន្ត​របស់ខ្លួន និង​ឡើង​ដើរចូល​ក្នុង​ការិយាល័យ​ធនាគារ ហើយ​ភ្លាមៗ​នោះបាន​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​ពិ​ដាន ។ Turner បន្ទាប់មក បាន​បាញ់​សំដៅ​សន្តិសុខ​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​ឈរ​និយាយ​ជជែក​គ្នា​លេង​ជាមួយ​បុគ្គលិក​ធនាគារ ។ ដោយ​ភាពរហ័សរហួន​ក្នុងនាម​ជា​អ្នកការពារ​, សន្តិសុខ​រូបនោះ ក៏បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ បាញ់​តបត​ជាមួយ​ចោរ​នោះវិញ​ភ្លាមៗ ដោយ​គ្មានខ្លាច​ញញើត​សូម្បី​បន្តិច​ឡើយ ។

Turner ក្រោយមក ត្រូវបាន​ប្រកាសថា​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ យ៉ាងណាមិញ ក្នុង​ហេតុការណ៍​បាញ់​តដៃ​គ្នា​រវាង​ចោរប្លន់ និង​សន្តិសុខ​ដ៏​ញាក់សាច់​នេះ​ផងដែរ ពុំមាន​បុគ្គលិក​ណា​ម្នាក់​រងរបួស​នោះទេ ។​

​អាជ្ញាធរ​ជឿថា Turner អាច​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្លន់​ស្រដៀង​គ្នា​នេះ នៅ​តំបន់ Rockford កាលពី​ពីរ​បី​ខែ​មុន ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>