Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សំបុត្រ​ដែល «ក្តឹបចោរ» បន្សល់ទុក​ធ្វើឲ្យ​ម្ចាស់ផ្ទះ​….ស្រក់ទឹកភ្នែក!

$
0
0

Christina បានឃើញ​កន្តឹង​ជួង​ព្យួរ​មុខផ្ទះ​បាត់ ហើយក៏​ក្រឡេកឃើញ​សំបុត្រ​១​ច្បាប់​នៅក្បែរនោះ ។​ ​ពោលគឺ​ពេល​លួច​យក​កន្តឹង​ជួង «​ក្តឹប​ចោរ​» គួរ​ឲ្យ​អាណិត​បាន​ទុក​ប្រាក់ ៥ ដុល្លារ ជាមួយ​សំបុត្រ​១​ច្បាប់ ។

សំបុត្រ​សរសេរថាៈ «​ក្មួយ​ពិតជា​សុំទោស​ជាខ្លាំង ព្រោះ​បាន​យក​កន្តឹង​ជួង​ដោយ​ចិត្ត​ឯង​បែបនេះ ។ ម្តាយ​របស់​ក្មួយ​បាន​ស្លាប់ ហើយ​ក្លាយជា​មេអំបៅ ហេតុនេះ ប្អូនស្រី​របស់​ក្មួយ​ចង់បាន​កន្តឹង​ជួង​នេះ មក​ព្យួរ​នៅ​បង្អួច​ផ្ទះ ។ ក្មួយ​ពិតជា​សុំទោស ហើយ​លុយ​នេះ​ជា​អ្វីៗ​ដែល​ក្មួយ​មាន ។ សូម​មេ​ត្រា​កុំ​ខឹង​ក្មួយ​!» ។​

​សែន​រន្ធត់ចិត្ត នឹង​ទង្វើ​របស់​ក្មេងប្រុស​ម្នាក់នេះ Christina បានសម្រេច​ចិត្ត​បង្ហោះ​វា​រឿងនេះ​ឡើង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែលមាន Nickname Chrissy Marie បំណង​ស្វែងរក​ព័ត៌មាន​ពី «​ក្តឹប​ចោរ​» គួរ​ឲ្យ​អាណិត ។​

​នាង​ក៏បាន​សរសេរ​សារ​មួយ​ថាៈ «Jake! មីង​ពុំ​ដឹងថា​ក្មួយ​ជា​អ្នកណា តែ​សុំ​ក្មួយ​ត្រឡប់មក​យកលុយ​របស់​ក្មួយ ហើយ​កន្តឹង​ជួង​មួយទៀត ដើម្បី​២​នាក់​បងប្អូន​មាន​កន្តឹង​ជួង​ម្នាក់​១ ។ មីង​ពុំ​ខឹង​ទេ ។ ក្មួយ​ត្រឡប់មកផ្ទះ​មីង​ណា៎​!» ។​

​ក្រោយមក រឿង «​ក្តឹប​ចោរ​គួរ​ឲ្យ​អាណិត​» បាន​រាលដាល​យ៉ាង​លឿន​ពាសពេញ​បណ្តាញ​សង្គម ហើយ​ទទួលបាន​ចំណាប់អារម្មណ៍​ដ៏​ពិសេស​! ។​

Christina បាន​ទិញ​កន្តឹង​ជួង​មួយទៀត ទុក​ឲ្យ «​ក្តឹប​ចោរ​» ។​

Christina ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថាៈ ខ្ញុំ​នាង​ពុំមាន​ម្តាយ​តាំងពី​តូច​ម្លេះ ហេតុនេះ ពិត​ជាយ​ល់ពី​អារម្មណ៍​របស់​បងប្អូន​២​នាក់​នោះ ។ នាង​នៅបាន​ពឹងពាក់​គេហទំព័រ Go Fund Me ដើម្បី​សងលុយ​ឲ្យ Jake ។​

​នាង​ចែករំលែក​បន្តៈ «​ពួកក្មេងៗ​ពិតជា​គួរ​ឲ្យ​ស្រឡាញ់ រឿងរ៉ាវ​ពិតជា​ហួស​ពី​ការ​ទ្រាំទ្រ​របស់​ពួកវា ។ Jake បាន​ប្រឹងប្រែង​ធ្វើ​រឿង​ត្រឹមត្រូវ ហើយ​ខ្ញុំ​លើកលែងទោស​ឲ្យ​វា ។ ខ្ញុំ​ពុំ​អាច​ស្អប់​ក្មេង​ម្នាក់ ព្រោះតែ​កន្តឹង​ជួង​តម្លៃ​ពុំ​ដល់ ៥ ដុល្លារ ផង​ឡើយ​!» ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>