កម្មវិធី «ពេញចិត្តឬអត់ថ្ងៃអាទិត្យ» ? ជាកម្មវិធីមួយដែលបានបង្កតបរិយាកាសសប្បាយរីករាយ ជាពិសេសគេមានគណៈកម្មាការទាយចម្លើយនៅពេល តារាកិត្តិយសចូលមកសម្តែង និងច្រៀងម្តងៗ ក្នុងនោះផងដែរ លោក អ៊ិត សេដ្ឋា គាត់គឺជាសមាជិកមេក្រុមមួយក្នុងចំនោមក្រុមទាំងបី កាលពីគាត់នៅមានជីវិត ។

ក្រោយពេលដែលលោក អ៊ិត សេដ្ឋា ទទួលមរណៈភាពទៅ កម្មវិធី «ពេញចិត្តឬអត់ថ្ងៃអាទិត្យ» ក៏តម្រូងឲ្យជ្រើសរើសគណៈម្មាការទាយថ្មី ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពរីករាយ ជាបន្តទៀត ហើយក្នុងនោះគេពុំទាន់បានបង្ហាញថានណាជាអ្នកមកជំនួសកន្លែងលោក អ៊ិត សេដ្ឋា នៅឡើយទេ ។

តែបើតាមរូបភាពពីនាយព្រែកដែលបានបង្ហើបឡើថា «សូមបងប្អូនចូលរួមទាយទាំងអស់

ហេតុដូចនេះដើម្បីអោយកាន់តែមានការច្បាស់លាស់ យើងនឹងចាំតាមដានទស្សនាកម្មវិធី «ពេញចិត្តឬអត់ថ្ងៃអាទិត្យ?» ទាំងអស់គ្នា នោះយើងនឹងបានដឹងថា តើនណាម្នាក់ដែលត្រូវបានគេតម្រូវឲ្យមកចូលអង្គុយកន្លែងជំនួស លោក អ៊ិត សេដ្ឋា ។ តែបើតាមការទាយរបស់ទស្សនិកជន គឺភាគច្រើនទាយថា ជាតារាកំប្លែង នាយពែកមី ៕

