ប្រទេសយេម៉ែន៖ ប្រជាពលរដ្ឋក្នុងបរទេសនេះបានគោរពនូវទំនៀមទំលាបប្រពៃណីរបស់ពួកគេ បានយ៉ាងខ្ចាបខ្ជួន ដោយអោយកូនស្រីរបស់ខ្លួនទើបតែមានអាយុ៨ឆ្នាំទៅរៀបការជាមួយបុរសដែលមា នអាយុច្រើន រហូតដល់ទៅជាង៣០ឆ្នាំ ព្រោះតែនេះជាវប្បធម៌តតាំងពីដូនតារបស់ពួកគេ។

ក្មេងស្រីម្នាក់ជាកូនក្រមុំក្នុងចំណោមកូនក្រមុំរាប់សិបគូ ត្រូវបានស្លាប់បាត់បងជីវិតភ្លាមខណៈពេលកំពុងរួមដំណេករាត្រីទឹកឃ្មុំជាមួយស្វាមីខុសជំនាន់ ដែលមានអាយុច្រើនជាងខ្លួនរហូតដល់ទៅ ៣ជុំ ធ្វើឲ្យកូនក្រមុំក្មេងខ្ចីត្រូវហូឈាម មិនឈប់រហូតដល់ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។

បើទោះបីជាទំនៀមទំលាប់នេះត្រូវបានគេធ្វើឡើងមកតៗគ្នាក៏ពិតមែន តែមានប្រជាពលរដ្ឋជាច្រើនក្នុងប្រទេស យេម៉ែន សម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះវប្បធម៌ដ៏ឆ្គត់លាប់បែបនេះ ។ ព្រោះតែគេគិតថា ក្មេងស្រីដែលមិនទាន់នឹងពេញក្រមុំតាមផ្លូវធម្មជាតិផងហេតុអីត្រូវចាប់គ្នាយកមករៀបការជាមួយនឹងមនុស្សប្រុសដែលចាស់បែបនេះ ។

គួបញ្ជាក់ថា ទោះបីជាមានប្រជាពលរដ្ឋស្ទើតែ៥០ភាករយដែលមិនពេញចិត្តជាមួយវប្បធម៌បែបនេះក៏ពិតមែន តែពួគគេក៏បានអនុវត្តបែបនេះតៗគ្នា មិនដែលរំលងម្តងណាឡើយ ព្រោះវាជាប្រពៃណីទំនៀបទំលាប់តទីដូនតារបស់ពួកគេ ទាំងដែលគេដឹងថា ជារើយៗតែងតែមានកូនក្រមុំក្មេងខ្ចីស្លាប់ជាហូហែព្រោះតែទប់ទន់នឹងកម្លាំងស្វាមីចំណាស់មិនជាប់ ៕


