Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

នាយពេកមី ងូតទឹកឲ្យកូន​ហើយ ធ្វើឲ្យភរិយា​មុខក្រហម​ទាំងយប់ទៀត ​(មានវីដេអូ) ​

$
0
0

តារាកំប្លែង នាយពែកមី ដែលមាន​ប្រជាប្រិយភាព ​ជាប្រធានក្នុង​ក្រុម​កំប្លែង​ CBS និងជាផ​លិតករផលិតរឿងកុនកំប្លែង ​បានបង្ហាញវីដេ​អូឃ្លីបតាមរយៈ​ការឡាយផ្ទា​ល់ក្នុងគណនី​សង្គមហ្វេសប៊ុករ​ បស់លោក ​បង្ហាញអំពី​កាត​ព្វកិច្ចឪពុ​កល្អ និង ពាក្យអប់រំជា​ច្រើន រួមទាំងរំលឹកនូវអ​នុស្សាវរីយ៍ចាស់ៗជា​មួយភរិ​យា។ ​

នាយពែកមី កាលពីសប្តាហ៍មុនគេបានឃើញលោក ចូលផ្ទះបាយដើម្បីធ្វើម្ហូបអាហាបរិភោគពីរអ្នកប្អូនប្រុសគឺនាយគ្រាន់ ដោយហេតុថាភរិយាមិននីៅផ្ទះ  និងមិនចង់ទៅទទួលទានអាហាក្រៅផ្ទះ ក៏សម្រេចចិត្តពីរអ្នកបងប្អូនធ្វើអាហានៅផ្ទះដោយខ្លួនតែម្តងទៅ។

ជាមួយគ្នានេះដែរ លើកនេះ តារាកំប្លែងនាយពែកមី​ បានបង្ហាញទង្វើជាឪពុកល្អដោយការងូតទឹកឲ្យកូនប្រុសរបស់ខ្លួនដែលមានអាយុប្រហែលជា ៤ទៅខែ ។ នាយពែកមី ងូតទឹកឲ្យកូនប្រុសដោយការយកចិត្តទុកដាក់ និងថ្នាក់ថ្នមជាទីបំផុត ហើយអ្វីដែលបានឃើញនោះគឺនាយ មើលទៅដូចជាមិនមែនងូតទឹកឲ្យកូនជាលើកដំបូងទេ ព្រោះបើមើលទៅលើរបៀបនៃការកាន់កូន និងពរកូន​ការចាក់ទឹក គឺនាយធ្វើឡើងយ៉ាងស្ទាត់ជំនាញ។

តារាកំប្លែងរូបនេះ ខណៈពេលកំពុងងូតទឹកឲ្យកូនប្រុស នាយក៏បានលើកឡើងអំពីការអប់រំ ហាមប្រាមដាច់ខាតកុំសេពគ្រឿងញៀន ព្រោះវាធ្វើឲ្យសង្គមជាតិអសន្តិសុខដោយសារគ្រឿងញៀននេះហើយ ជាពិសេសគឺក្មេងៗជំទង់ៗដែលមានមិត្តមិនល្អ ហេតុនេះហើយទើបនាយពែកមី អំពាវនាវឲ្យមាតាបិតាគ្រប់រូប តាមដានកូនឲ្យបានដិតដល់។

ក្រោយពីនោះមក នាយពែកមីក៏បាន ហៅភរិយាឲ្យជិត និងបានរៀបរាប់ពីការស្រលាញ់ ក៏ដូចជាបង្ហាញទង្វើស្រលាញ់និងខ្នាញ់ភរិយានៅចំពោះមុខការឡាយផ្ទាល់ ធ្វើឲ្យភរិយារបស់លោក អៀនជាខ្លាំងព្រោះមើលទៅភរិយារបស់នាយពែកមី ជាមនុស្សពុំសូវលេងសើចច្រើន ឬកំប្លេងដូចស្វាមីឡើយ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>