Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សាលាដំបូងខេត្តព្រះសីហនុ នឹងបើកសវនាការសមាជិកបក្សប្រឆាំងនៅរសៀលថ្ងៃទី២៨ មិថុនានេះ

$
0
0

មន្ត្រី​គណបក្ស​ស​ង្គោះ​ជាតិ ប្រចាំខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​រសៀល​ម៉ោង ៣ ថ្ងៃ​ពុធ ទី​២៨ ខែមិថុនា​នេះ សាលាដំបូង​ខេត្ត​ព្រះសីហនុ នឹង​បើក សវ​នា លោក ឆាយ រដ្ឋ ចៅសង្កាត់រង​ទី​២ នៃ​សង្កា​ត់ទី​១ ក្រុងព្រះសីហនុ មកពី​គណបក្ស​សម រង្សី ជាប់ឆ្នោត​កាលពី​អាណត្តិ​បោះឆ្នោត​អាណត្តិ​ទី​៣ ដែល​សមត្ថកិច្ច​ចាប់​ទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា​។​

​លោក ឆាយ រដ្ឋ មន្ត្រី​មូលដ្ឋាន​សង្កាត់​លេខ​១ នៃ​គណបក្ស​សម រង្សី ដែល​បច្ចុប្បន្ន​បាន​រួបរួមគ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​នគ​របាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​បញ្ជូនទៅ​ដាក់​ក្នុង​ពន្ធនាគារ​ភ្លាមៗ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​ខកខាន​ចូលខ្លួន តាម​ដីកា របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​នគរបាល អោយដឹងថា លោក ឆាយ រដ្ឋ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ហាង​កាហ្វេ​ក្បែរ​ផ្សារលើ ក្រុងព្រះសីហនុ តាម​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ មាន​ចុះហត្ថលេខា លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បូង​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា លោក ឆាយ រដ្ឋ ដែលមាន​ទីលំនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​តម្រុយ​ពិរុទ្ធភាព ពាក់ព័ន្ធ​ការចោទប្រកាន់​ពីបទ​ញុះញុង ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមទី​១៨ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦​។

​សំណុំរឿង របស់ លោក ឆាយ រដ្ឋ បើសិនជា​តុលាការ រកឃើញ​កំហុសឆ្គង អាច​នឹង​ត្រូវបាន​ផ្តន្ទាទោស​តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល​។

​បើតាម​ការអះអាង​ពី លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ឃុំខ្លួន លោក ឆាយ រដ្ឋ របស់​សាលាដំបូង​ខេត្ត​នេះ គឺ​ជនសង្ស័យ​រូបនេះ មាន​ជាប់​ពាក់​ព​ន្ធ័​បទ​ញុះញង់​អោយ​ប្រជាពលរដ្ឋ អោយ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ហាមឃាត់ ឬ​ចូលទៅ​កាប់បំផ្លាញ​ដើមកា​ស្យា ដែល​រដ្ឋ​រក្សា​ទុ​ញ​សម្រាប់​ប្រភពទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​នាពេល​កន្លងទៅ​៕ ជួប ស្ថាបនា​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>