Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​សាហាវណាស់! និស្សិតស្រី៦នាក់វាយសម្រាតខោអាវនិស្សិតស្រីម្នាក់ និងថតរូបបង្ហោះឡើងបណ្តាញសង្គម ដោយសាររឿង….

$
0
0

យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា និស្សិត​ស្រី​ម្នាក់​ឈ្មោះ Lee ត្រូវបាន​និស្សិត​ស្រី​ឈ្មោះ Huang រួមជាមួយ​មិត្តភក្តិ​ស្រីៗ​ចំនួន ៦ នាក់ នាំគ្នា​ព្រួយ​វាយ និង​បង្ខំ​ឲ្យ​ថត​ទាំង​កាយ​អាក្រាត ហើយ​បន្ទាប់​ពួកគេ​ក៏បាន​បង្ហោះ​រូបភាព​ទាំងនោះ​ចូល​បណ្តាញ QQ ។ រឿងរ៉ាវ​នេះ​កើតឡើង គឺ​ដោយសារតែ Huang បាន​ចោទប្រកាន់ Lee លួច​សន្ទនា (Chat) ជាមួយ​ប្រុស​ស្នេហ៍​របស់​នាង ទើប​បណ្តាល​ឲ្យ​នាង​ខឹងសម្បារ​ទ្រាំលែងបាន និង​សម្រេចចិត្ត​ចងគំនុំ​បែបនេះ ។​

​ក្នុង​ខណៈនោះ​ផងដែរ Huang ក៏បាន​គំរាម Lee កុំ​រាយការណ៍​ពី​ហេតុការណ៍​នេះ​ឲ្យ​សាលា​ដឹង​ឲ្យ​សោះ បើ​ពុំនោះសោត នឹង​ប្រឈម​ទណ្ឌកម្ម​ខ្លាំង​ជាង​នេះ​ពុំខាន​ឡើយ ។​

​ទោះយ៉ាងណា បើតាម​ប្រភព​ឲ្យ​ដឹង ទង្វើ​ដ៏​សាហាវ​គ្មាន​ការអត់ឱន​របស់​ពួក​និស្សិត​ស្រីៗ​ទាំងនេះ ត្រូវបាន​រកឃើញ ហើយ​ពួកគេ​ត្រូវ​ទទួលពិន័យ​តាមច្បាប់​របស់​សាលា​ផងដែរ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>