កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ តារាកំប្លែងដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN នាយ ក្រូច បានរៀបចំពិធីភ្ជាប់ពាក្យដ៏សាមញ្ញមួយ ឲ្យកូនស្រីជាទីស្រលាញ់ដែលទើបនឹងប្រឡងបាក់ឌុបជាប់កាលពីឆ្នាំ២០១ ៦ឆ្នាំមុននេះ ។
ពិធីភ្ជាប់ពាក្យរបស់កូនស្រី នាយក្រូច បានធ្វើឡើង យ៉ាងសាមញ្ញ ដោយពុំសូវឃើញមានភ្ញៀវជាតារា និងមិត្តរួមសិល្បៈចូលរួមទេ គឺមានតែសាច់ញាតិបងប្អូនខាងកូនប្រុស និងកូនស្រីតែប៉ុណ្ណោះ តារាកំប្លែងរួមក្រុមមកនោះដោយឡែកមានអ្នក អ៊ីតដែលជាតារាកំប្លែងចូលរួមដែរ តែនាងជាប្អូនស្រីបង្កើតរបស់នាយគ្រូច និងជាមីងរបស់កូនក្រមុំផងដែរ។
យ៉ាងណាមិញ នាយ ក្រូច មិនទាន់ទម្លាយ ពីថ្ងៃរៀបការរបស់កូននៅឡើយទេ មិនដឹងថា រៀបចំ នៅឆ្នាំនេះ ឬក៏ឆ្នាំក្រោយ។ព្រោះនាយធ្លាប់បានបញ្ជាក់ថា ចង់ឲ្យកូនស្រីមានមុខរបរច្បាស់លាស់ជាមុនសិន ដើម្បីកុំឲ្យពិបាកទៅថ្ងៃក្រោយ ព្រោះថា រូបនាយផ្ទាល់កាលពីមុនទាល់ចាប់អាជីពជាតារាកំប្លែង នាយមានការលំបាកខាងសេដ្ឋកិច្ចជាខ្លាំងទើបមិនចង់ឲ្យកូនពិបាកដូចខ្លួន ។
គួរបញ្ជាក់ថា តារាកំប្លែងនាយក្រូច បានរៀបចំពិធីភ្ជាប់ពាក្យកូនស្រី នៅឯស្រុកកំណើតរបស់លោក គឺនៅឯ ខេត្តកំពង់ស្ពឺ ។ តារាកំប្លែងរូបនេះ (នាយក្រូច) បានចូលចាប់អាជីពជាតារាកំប្លែង ទាំងបីនាក់ បងប្អូន និងក្មួយ គឺអ្នកនាង អ៊ីត និង នាយចឺម ដែលជាតារាកំប្លែងវ័យក្មេង នាយចឺម ជោគជ័យក្នុងអាជីពជាតារាកំប្លែង និងតារាចម្រៀងទាំងវ័យក្មេង ហើយមានរថយន្តទំនើបជិះជាច្រើនគ្រឿងថែមទៀត ៕