គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងលើផ្លូវហាយវ៉េមួយកន្លែង នាប្រទេសអូស្ត្រាលី ដែលមើលទៅពិតជាគួរឲ្យអាណោចអាធមខ្លាំងណាស់ ។ នាង Melanie Fraser ជាភ្នាក់ងារសង្គ្រោះសត្វព្រៃ ពេលទទួលបានព័ត៌មាន ក៏ប្រញាប់ទៅកាន់កន្លែងកើតហេតុ ។ នៅទីនោះ នាងឃើញសត្វកង់ហ្គូរូ១ក្បាល កំពុងដេកដកចង្ការមាន់ ក្រោយពីរងការបុកទង្គិចពីសំណាក់រថយន្ត ។ ពុំយូរប៉ុន្មានក្រោយមក វាក៏…ងាប់ ។
ស្រាប់តែនាង Melanie សម្លឹងឃើញបាតដៃកូន១បានលើកឡើងពីក្នុង «ថ្នក់» របស់កង់ហ្គូរូម្តាយដែលទើបនឹងងាប់ ។ នាងក៏ប្រញាប់នាំយកសភាវៈតូចល្អិតនេះទៅសង្គ្រោះនាមជ្ឈមណ្ឌលភ្លាម ។ នៅទីនោះ Dawson. Christine Gilmore -ឈ្មោះដែលគេដាក់ឲ្យកូនកង់ហ្គូរូ បើតាមការពិនិត្យទើបមានអាយុ ២ ទៅ ៣ ខែ ប៉ុណ្ណោះ ។
នាង Melanie ឲ្យដឹងថា ប្រសិនបើកូនកង់ហ្គូរូនេះពុំលើកដៃសុំជំនួយទេ វានឹងត្រូវស្រមោចរោមខាំងាប់ពុំយូរប៉ុន្មានក្រោយមក ។ សំណាងល្អ ដែលវាចេះសុំជំនួយបែបនេះ ៕