Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

កម្ពុជា និងចិន បើកជើងហោះហើរត្រង់ មកកាន់ខេត្តព្រះសីហនុ ដើម្បីពង្រីកវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរ

$
0
0

រាជរដ្ឋាភិបាល​កម្ពុជា បាន​បើកសម្ពោធ​ជើងហោះហើរ​ត្រង់ ពី​ទីក្រុង​វ៉ូ​ស៊ី ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​រំពឹងថា នឹង​អាច​ជម្រុញ​អោយ​ការធ្វើទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ បាន​ប្រសើរឡើង​ថែមទៀត​។ ជាង​នេះ ក៏​នឹង​អាច​ជម្រុញ​អោយ​កំណើន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​កើន​ច្រើន​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខ​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ក្នុង​ពិធី​សម្ភោ​ធ​នោះ​ថា ការបើក​ជើងហោះហើរ​ត្រង់ ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ទីក្រុង​វ៉ូ​ស៊ី ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដោយ​ក្រុមហ៊ុន​អាកាសចរ Sky Angkor AirLine(​ស្ដាយ អង្គរ​អ៊ែ​ឡាញ់​) នាឱកាស​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់លោក​ផ្ទាល់ បន្ទាប់ពី​រូបលោក​បាន​ជួបពិភាក្សា​ជាមួយ លោក​អភិបាលខេត្ត​ជាំ​ង​ស៊ូ លោក​អភិបាលក្រុង​វ៉ូ​ស៊ី និង​លោក​អគ្គនាយក​ក្រុមហ៊ុន ហុង​ដូ​គ្រុប​។​

​លោក យន្ត មីន អោយដឹងទៀតថា ការ​ឈានដល់​ខេត្ត​ព្រះសីហនុ និង​ជី អាច​បើក​ជើងយន្តហោះ​ហើរ នៅពេល​រូបលោក​បាន អញ្ជើញ​ទៅ​បំពេញ ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត កាលពី​ប៉ុន្មាន​ខែ​មុននេះ​។ លោក យន្ត មីន អោយដឹង​បែបនេះ​នាឱកាស អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ជើងហោះហើរ​ត្រង់ ពី​ខេត្ត​ព្រះសីហនុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ទីក្រុង​វ៉ូ​ស៊ី ខេត្ត​ជាំ​ង​ស៊ូ​នៃ​ប្រទេស​ចិន ដែល​បាន​ប្រារព្វ​ធ្វើឡើង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​។​

​លោក យន្ត មីន បញ្ជាក់ថា ការបើក​ជើងហោះហើរ​នា​ឱកាស​នេះ គឺជា​ការឆ្លើយតប​ការអនុវត្ត​យុទ្ធសាស្ត្រ​”​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​” របស់​ប្រធានាធិបតី​ចិន ស៊ី​ជិន​ពីង ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ ថ្លែងថា ការ​សាក់​សម្ភោ​ធ​ជើងហោះហើរ​ចិន​កម្ពុជា​ពេលនេះ គឺជា​ការឆ្លើយតប គោលនយោបាយ របស់​កម្ពុជា ចាត់ទុក ឬ​ដាក់​ខេត្ត​ព្រះសីហនុ ក្នុងទិសដៅ​អភិវឌ្ឍន៍​អោយក្លាយ​ទៅជា “​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” តាមរយៈ​ការបើក​ជើងហោះហើរ​ទៅមក​រវាង​ខេត្ត​ទាំងពីរ កម្ពុជា​ចិន ប្រយោជន៍​ដើម្បី​ជម្រុញ​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត ស្រប​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​លើ​គ្រប់​វិស័យ ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ​សិក្សាធិការ និង​វប្ប​ធ៌​ម អោយ​កាន់តែ​ល្អប្រសើរ និង​ផ្ដល់​ផលប្រយោជន៍​អោយ​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​។

​ទន្ទឹមគ្នា​នោះ លោក យន្ត មីន ក៍បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ព្រះសីហនុ កំពង់ធ្វើការ​អភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាច្រើន នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​អោយបាន​ច្រើន​ថែមទៀត ឬ​ឈានដល់​សហការ​ណ៍​គ្នា​ជាមួយ​វិស័យ​ឯកជន អភិវឌ្ឍន៍​ពង្រីក រ​ម្មណី​យ​ដ្ឋា​ន​តាមបែប​សម័យ​ទំនើបកម្ម និង​រៀបចំ​តំបន់​អេកូ ទេសចរណ៍ ធម្មជាតិ នៅតាម​បណ្ដា​កោះ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដោយ​នឹង​ពង្រីក​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ថែមទៀត​នា​ថ្ងៃ​អនាគត​៕ ជួប ស្ថាបនា​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>