តារាកំប្លែង នាយពែកមី ដូចបងប្អូនទស្សនិកជនធ្លាប់បានដឹងពីមុនរួចមកហើយថា នៅវេលាយប់ម៉ោង ៨និង៣០នាទី នាយពែកមី តែងតែធ្វើការ Live ផ្ទាល់ក្នុង Pgae ផ្លូវការរបស់ខ្លួន ដើម្បីអោយបងប្អូនក៏ដូចជាហ្វេនៗនៅក្នុងសង្គមហ្វេស ប៊ុកធ្វើការទាយនូវចំណង់ជើងបទចម្រៀងពីដើមៗ នឹងបានឈ្នះកាតទូរស័ព្ទចំនួន១០ដុល្លារ ហើយបទចម្រៀងដែលត្រូវទាយមានដល់ទៅ ១០បទ សរុបគឺ ១០០ដុល្លារ ។
ប៉ុន្តែដោយសារបទចម្រៀងពីដើមខ្លះមានរយៈពេលយូលងខ្លាំងពេក និង ពុំសូវមានអ្នកស្គាល់ ឬ ស្គាល់ដែរតែពុំសូវច្បាស់លើចំណង់ជើង ហេតុដូចនេះ នាយពែកមី ក៏បានកែសម្រួលនូវកម្មវិធីជាថ្មីដើម្បីឲ្យបងប្អូនមានភាពងាយស្រួលខ្លាំងជាងមុន ដោយមានដាក់ចំណង់ដល់ទៅ៥ ឲ្យបងប្អូនជ្រើសរើសគ្រាន់តែ ចូល Comment ជាលេខរៀងជ្រើសរើសមួយណាជាចម្រលើយត្រឹមត្រូវនោះគេនឹងបានឈ្នះ ។
ជាមួយគ្នានេះដែរ កម្មវិធីទាយបទចម្រៀងពីដើមដែលបង្កើតឡើងដោយតារាកំប្លែង នាយពែក ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនទស្សនិកជន និង អ្នកដែលស្រលាញ់ចូលចិត្តបទចម្រៀងពីដើមៗ ក៏ដូចជា ជួយលើកស្ទួយសិល្បៈខ្មែរសម័យបុរាណឲ្យកាន់តែល្បីល្បាញ និងកុំឲ្យកូនចៅជំនាន់ក្រោយភ្លេចនូវសិល្បៈដ៏ផូផងរបស់ដូនតាខ្មែរ៕