Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​ប្រជាពល​រដ្ឋ​៤គ្រួសារនៅឃុំកោះស្តេចខេត្តកោះកុងចោទ​ក្រុមហ៊ុនចិនយូឌីជីធ្វើរបងបិទផ្លូវ​មិនឲ្យ​ចូលផ្ទះ

$
0
0

​តំណាង​ប្រជាពលរដ្ឋ​ចំ រស់នៅ​តំបន់​ពយ​ជប៉ុន ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ចំនួន ៤​គ្រួសារ នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចោទ​ក្រុម​ក្រុមហ៊ុន​ចិន​ឈ្មោះ យូ​ញៀន​ឌី​វី​ឡុ​ប​ម៉ិ​ន​គ្រុប ឬ​ហៅ​កាត់​ថា យូ​ឌី​ជី (Union Development Group Co.,Ltd) ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​វិស័យ​ទេសចរ តំបន់ឆ្នេរ​នា​មូលដ្ឋាន​នេះ ពី​រាជរដ្ឋាភិបាល​កម្ពុជា ថា​បានធ្វើ​របង​ហ៊ុំព័ទ្ធ​បិទផ្លូវ មិន​ឲ្យ​ពលរដ្ឋ​ចេញចូល​ទៅ​លំនៅឋាន ឲ្យ​បាន​ទូលំទូលាយ​ដូច​មុន​ទៀត​ទេ​។​

​តំណាង​ពលរដ្ឋ​ចំនួន ៤​គ្រួសារ រស់នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ដែលមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន យូ​ឌី​ជី បាន​សំណូមពរ​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ ក្រុមហ៊ុន​ចិន​យូ​ញៀន​ឌី​វី​ឡុ​ប​ម៉ិ​ន ឲ្យ​បើក​បង​ហ៊ុំព័ទ្ធ​បិទផ្លូវ​ចេញចូល​ផ្ទះ​ពួកគាត់ ឲ្យ​បាន​ទូលំទូលាយ​ដូចពេលមុន​វិញ​។​

​បន្ថែម​លើ​នេះ ក៏​ស្នើ​ឲ្យ​ជួយ​សម្របសម្រួល​ដោះស្រាយ​ជម្លោះដីធ្លី ជូន​ពួកគាត់​ទាំង ៤​គ្រួសារ ជាមួយ​ក្រុមហ៊ុន​ចិន​យូ​ឌី​ជី ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍ​គម្រោង​ទីក្រុង​ទេសចរណ៍ ហើយ​តែង​ប្រើ​អំណាច​មក​គំរាមកំហែង​មកលើ​ពួកគាត់​តាម​គ្រប់​រូបភាព​កន្លង​មក ដើម្បី​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅឋាន ទាំង​មិនទាន់មាន​ដំណោះស្រាយ ឲ្យ​បាន​សមរម្យ​ជូន​ពួកគាត់​។​

​តំណាង​ពលរដ្ឋ ៤​គ្រួសារ ដែលមាន​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​ចិន យូ​ឌី​ជី បាន​អះអាងថា កន្លងមក​ជម្លោះ​នេះ អាជ្ញាធរ​ឃុំ​កោះ​ស្តេច និង​អភិបាលស្រុក​គី​រី​សាគរ លោក ឃឹម ចាន់​ឌី​ជាដើម គឺ​មិនបាន​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ជូន​ពលរដ្ឋ​ទេ ហើយ​ងាក​ទៅ​គាំទ្រ​សកម្មភាព​ក្រុមហ៊ុន​ចិន​ទៅវិញ​។

​តំ​ណា​ពលរដ្ឋ ឲ្យ​ដឹង​ទៀតថា រាល់ថ្ងៃនេះ ក្រុមហ៊ុន​ចិន​យូ​ឌី​ជី បានធ្វើ​របង​ហ៊ុំព័ទ្ធ​បិទផ្លូវ​ចូលទៅ​ផ្ទះ​ពួកគាត់ ដោយ​ទុក​តែ​ច្រក​មួយ​ទេ​។ ហើយ​ថា រាល់​ការចេញចូល​ទៅផ្ទះ របស់​ពលរដ្ឋ ៤​គ្រួសារ នៅ​ចំណុច​ពយ​ជប៉ុន ទាល់តែ​មានការ​អនុញាតិ ពី​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន និង​កម្លាំង​កងរាជអាវុធហត្ថ ដែល​ក្រុមហ៊ុន​ចិន បាន​ជួល​មក​យាម​ក្រុមហ៊ុន​នេះ ទើប​អាច​ឆ្លងកាត់​របង​ទើប​ហ៊ុំព័ទ្ធ​ថ្មីៗ​នេះ​បាន​។

​តំណាង​ពលរដ្ឋ ៤​គ្រួសារ រស់នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ បាន​សំណូមពរ ឲ្យ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ដែល​ទើប​ទទួលបាន​តំណែង​ថ្មី ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះដីធ្លី ជូន​ពលរដ្ឋ ដែល​នៅ​សេសសល់ ៤​គ្រួសារ ឲ្យ​បញ្ចប់​ជម្លោះដីធ្លី​នៅ​មូលដ្ឋាន​នេះ ជាមួយ​ក្រុមហ៊ុន​ចិន​យូ​ឌី​ជី ឲ្យ​បាន​ឆាប់​ផង​។

​ទាក់ទិន​ជម្លោះដីធ្លី​នេះ លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ (Licadho) និង លោក ញៀប សំអឿន អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំខេត្ត​កោះកុង ដែល​តាម​អង្កេត​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ ៤​គ្រួសារ នៅ​ចំណុច​ពយ​ជប៉ុន ឃុំ​កោះ​ស្តេច មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​យូ​ឌី​ជី បាន​ទទូច​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដទៃទៀត ឲ្យ ជួយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ចិន ឈានដល​បញ្ចប់​ដោះស្រាយ​ជម្លោះដីធ្លី​នា​មូល​ដ្ឋា​នេះ​ចប់​ឲ្យ​បាន​ឆាប់​។

​ទន្ទឹមគ្នានេះ មន្ត្រី​អង្គការ​លីកាដូ និង​សមាគម​អាដហុក ប្រចាំខេត្ត​កោះកុង ក៏​ស្នើ​ឲ្យ​លោកស្រី មិថុនា ភូ​ថង ដែល​ទើប​ចូលកាន់​តំណែង​អភិបាលខេត្ត​កោះកុង​ថ្មី ជួយ​ពិនិត្យ​ទៅលើ​សកម្មភាព របស់​កម្លាំង​សមត្ថកិច្ច នៅតាម​ស្ថាប័ន​ខ្លះ ដែល​ត្រូវ​ក្រុមហ៊ុន​ចិន​យូ​ឌី​ជី ជួល​មក​ការពារ​ឲ្យ​ក្រុមហ៊ុន ស្នើ​ជួយ បញ្ឈប់​សកម្មភាព​គំរាមកំហែង​មកលើ​ប្រជាពលរដ្ឋ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូ​ឌី​ជី​ជា​បន្តទៀត​នោះទេ​។

​អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង មានប្រសាសន៍ថា នឹង​ឲ្យ​មន្ត្រីក្រោមឱវាទ ចុះ​ពិនិត្យ​ទំនាស់​ដីធ្លី រវាង​ពលរដ្ឋ ៤​គ្រួសារ មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​យូ​ឌី​ជី នៅ​ចំណុច​ពយ​ជប៉ុន ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ដើម្បី​ឈានទៅ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នា​ថ្ងៃ​ខាងមុខ​។​

​ទោះយ៉ាងណា លោកស្រី អភិបាលខេត្ត​កោះកុង ស្នើសុំ​ពេលវេលា ដើម្បី​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ ជម្លោះដីធ្លី រវាង​ប្រជាពលរដ្ឋ ៤​គ្រួសារ ជាមួយ​ក្រុមហ៊ុន​យូ​ឌី​ជី ឲ្យ​បាន​ច្បាស់​ជាមុនសិន ទើប​អាច​ឈានទៅរក​ដំណោះស្រាយ​ពេល​ក្រោយ ព្រោះ​លោកស្រី ទើប​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តកោះកុង មិនទាន់បាន​មួយថ្ងៃ​ផង​ទេ ព្រោះ​ទើប​ចូល​ដឹកនាំ​ខេត្ត​នេះ កាលពី​ថ្ងៃ​សុក្រ ទី​២៣ ខែមិថុនា​នេះ​ទេ​។

​ឯកសារ​ខ្លះ បង្ហាញថា ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​ម៉ិ​ន​គ្រុប ឬ​ហៅ​កាត់​យូ​ឌី​ជី (Union Development Group Co.,Ltd) ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ពលរដ្ឋ ៤​គ្រួសារ នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច គឺ​ក្រុមហ៊ុន​នេះ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រាជរដ្ឋាភិបាល មាន​ទំហំ​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិច​តារ (៣៦ ០០០) សម្រាប់​អភិវឌ្ឍ​គម្រោង​ទីក្រុង​ទេសចរណ៍​នៅតាម​ឆ្នេរសមុទ្រ ក្នុងស្រុក​បុ​ទុម​សាគរ និង​ស្រុក​គី​រី​សាគរ ខេត្តកោះកុង កាលពី​ឆ្នាំ ២០០៨៕ ស្ថាបនា​



Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>