យុទ្ធនារី IS បានត្រូវវាយឆ្មក់ពីខាងក្រៅផ្ទះរបស់ខ្លួននៅប្រជុំជន Hawija នាងបានត្រូវសងសឹកពីបទបានខាំត្របាក់ស្ត្រីជាង ២០០ នាក់ ដោយវាយបំបាក់ឆ្មេញចោល ។
មុននោះ នាងធ្វើការក្នុងក្រុមល្បាតស្រីនៃពួក IS ហើយមានភារៈកិច្ច «ខាំត្របាក់» ខ្លាំងៗ លើដៃស្ត្រីដែលរងការចោទពីបទពុំប្រតិបត្តិតាមច្បាប់របស់ក្រុមគេ ។ ផ្តើមពីនោះ នាងបានត្រូវផ្តល់រហ្សនាម «ឆ្មេញក្រពើ» ។
Iraqiv News ដកស្រង់ប្រភពព័ត៌មានមួយឲ្យដឹងថា នាងបានខាំត្របាក់ដៃស្ត្រីជាង ២០០ នាក់ ។ នាងមកពី Mosul ហើយធ្វើការក្នុងក្រុមនេះ ៣ ឆ្នាំ ហើយ ។
IS បានត្រួតត្រាផ្នែកមួយនៃភាគនិរតី Kirkuk តាំងពីឆ្នាំ២០១៤ ហើយបានសម្លាប់ពលរដ្ឋសាមញ្ញ និងបុគ្គលិកសន្តិសុខរាប់សិបនាក់ ។ ពេលនេះ កងកម្លាំង Iraq កំពុងប្រមូលផ្តុំវាយយក Mosul ដែលជាកំពែងរបស់ IS នៅ Iraq ៕