Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ក្នុង​លក្ខខ័ណ្ឌ​ផុត​​ជំនាញផែនដី ជន្លេន​រងការ​ប្រែប្រួល​ក្លាយជា​…គ្មានភេទ​ និងមានក្បាល២នៅសងខាង

$
0
0

​អម្បូរ​ជន្លេន Dugesia Japonica ត្រូវបាន​អ្នក​ជីវសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ស្រាវជ្រាវ​ឯកជន Tufts (​អាមេរិក​) បញ្ចូនទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ អំឡុងពេល ៥ សប្តាហ៍ ។ លទ្ធផល​ដំបូង គឺ​ក្នុង​លក្ខ​ខ័​ណ្ឌ​គ្មាន​ទម្ងន់ និង​ក្រោម​ឥទ្ធិពល​នៃ​ធរណី​ម៉ាញេ​និក អំ​ម្បូ​រ​ជន្លេន​នេះ​បាន​ប្រែប្រួល​ទៅជា​ពុំមាន​ភេទ ហើយ​គំរូ​ខ្លះទៀត​បែរជា​មាន​ក្បាល​ដល់​ទៅ​២ ។​

​គួរ​បញ្ជាក់ថា មុនពេល​បញ្ជូន​ទៅកាន់​អវកាស ជន្លេន​នេះ​ត្រូវបាន​កាត់​ក្បាល និង​កន្ទុយ​ចោល (​ពួកវា​មាន​សមត្ថភាព​បង្កើត​រាងកាយ​បាន​ដោយ​ខ្លួនឯង​) រួច​ទើប​គេ​បញ្ជូន​វា​ទៅក្នុង​បំពង់​ពិសោធន៍​ផ្ទុក​ទឹក និង​អ៊ុក​ស៊ី​ហ្សែ​ន​ពេញ រួច​គេ​ធ្វើការ​តាមឃ្លាំមើល​វាពី​ផែនដី ក្នុង​រយៈពេល ២០ ខែ ។​

​តាម​ក្រុម​ស្រាវជ្រាវ នោះ​ពុំមាន​សត្វ​ណាមួយ​ក្នុងចំណោម​សត្វ ១៥.០០០ ក្បាល មាន​បាតុភូត​បែបនេះ​ទេ ។ ជាងនេះទៀត គំរូ​ពិសោធន៍​នោះ បាន​ត្រូវ​កាត់ចោល​ទាំង​ក្បាល និង​កន្ទុយ រួច​វា​បែរជា​ស្វ័យ​បង្កើត​ទៅជា​រាងកាយ​ថ្មី ពោលគឺ​មាន​ក្បា​ទាំងសងខាង ពុំមែន​ម្ខាង​ក្បាល ម្ខាង​កន្ទុយ​ទេ ។​

​ពួកគេ​កំពុង​បន្ត​អនុវត្ត​ការវះកាត់​ក្បាល​កន្ទុយ នៅលើ​ស្ថានីយ៍ ISS តែម្តង​មើល ថា​តើ​ដំណើរការ​បង្កើត​សរីរាង្គ​ថ្មី​របស់​វា​យ៉ាងដូចម្តេច ? ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>