Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

Background អាពាហ៍ពិពាហ៍របស់គូសេ្នហ៍ពិតជាមិនធម្មតា! ព្រោះចង់ដូចក្នុងសាច់រឿងហូលីវូត

$
0
0

គូសង្សារ​ជនជាតិ​ជប៉ុន​២​រូប បាន​រួមរស់​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០១៥ តែ​ទើប​មានបំណង​ថតរូប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​ថ្មីៗ​នេះ ។ ជាធម្មតា គេ​តែង​ជ្រើស​យក Background បង្ហាញ​ភាព​ផ្អែមល្ហែម​, ទេសភាព​ត្រកាល …​ល​។ ប៉ុន្តែ ពួកគេ​ចង់បាន​រូបភាព​តក់ស្លុត​កន្ត្រាក់​អារម្មណ៍​ទៅវិញ ។​

​ពួកគេ​ត្រូវបាន​សួរនាំ​ពី​មូលហេតុ ហើយ​ចម្លើយ​របស់​ពួកគេ ក៏​គួរតែ «​កុំ​ជេរ​» ព្រោះតែ​គេច​ង់​«​ចូល​តួ​» ហូ​លី​ហ្វ៊ូ​ត ។​

​ទោះ​យ៉ាងនេះ​ក្តី ពួកគេ​ក៏​ប្រុយ​ប្រយ័ត្ន ដោយ​ជម្រើស​យក​ឈុត​អាពាហ៍ពិពាហ៍ ដែលមាន​តម្លៃ​…​ថោក ប៉ុណ្ណោះ ដើម្បី «​ម៉េចៗ​» គ្រវាត់ចោល​តែម្តង ។​

​រូបភាព​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​ចម្លែក​នេះ ត្រូវបាន​រៀបចំ​ថត​នៅខាងមុខ​អណ្តូងរ៉ែ ដែល​គេ​បោះបង់ចោល​នៅ​ជិត​ប្រជុំជន Iwafune ប្រទេស​ជប៉ុន និង​ទទួលបាន​ការគាំទ្រ​ពី​ក្រុមហ៊ុន Cosplay ឈ្មោះថា Cosnavi ។​

​ដើម្បី​អនុវត្ត​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ គេ​ត្រូវ​ប្រើ​បុគ្គលិក​រាប់សិប​នាក់ រថយន្ត​ដឹក​ស្បៀងអាហារ​ហូបចុក​មួយ និង​បរិក្ខារ​ថ្លៃៗ​ច្រើន​មុខ​ទៀត ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>