Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

នឹកស្មានពុំដល់ថា ឃ្មុំ១ហ្វូងសម្ងំកាច់សំបុកលើពិដាន បានទឹកច្រើនដល់ម្មឹងសោះ…. (មានវីដេអូ)

$
0
0

… ៦​ខែ​កន្លងមកហើយ ដែល​នាង Lisa Ohrmundt នៅ​រដ្ឋ Georgia អាមេរិក តែង​ឮស្នូរ​ចម្លែក​រាល់ពេល​នាង​ចូលដល់​បន្ទ​ប់​ទទួលភ្ញៀវ​នៃ​គេហដ្ឋាន​របស់ខ្លួន ។ នាង​ក៏​ធ្លាប់​គិតថា វា​ជា​សម្លេង​ឃ្មុំ​ហើរ​ក្បែរៗ​ផ្ទះ ទើប​ពុំ​រវីរវល់ ។ ប៉ុន្តែ សម្លេង​ឃ្មុំ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ កាន់តែខ្លាំង​ឡើង ទ្រាំលែងបាន​ក៏​បបួល​មិត្តភក្តិ​ម្នាក់​ដែលជា​អ្នក​ចិញ្ចឹម​ឃ្មុំ​មកជួយ​ពិនិត្យមើល ។​

​មិត្ត​របស់ Lisa បាន​ប្រើប្រាស់​ឧបករណ៍​រាវរក​ពិសេស​ម្យ៉ាង អាច​កំណត់​បាន​ទីតាំង​នៃ​ស្នូរ​សម្លេង ។ ចុងក្រោយ​ដឹងថា វា​បញ្ចេញ​ពីលើ​ពិ​ដាន​បន្ទប់ទទួលភ្ញៀវ​! ហើយ​ដឹងថា​មាន​ឃ្មុំ​ប្រមាណ ១២០.០០០ ក្បាល​ទៅហើយ ដែល​បាន «​ផ្ទេរ​» លំនៅដ្ឋាន​មកកាន់​ផ្ទះ​របស់ Lisa ។​

​នេះ​ពិតជា «​របកគំហើញ​» ដ៏​គួរ​ឲ្យ​ស្លុត​អារម្មណ៍ តែ​បាន​នាំមក​នូវ​លទ្ធផល​ដ៏ «​ផ្អែមល្ហែម​» ព្រោះថា ហ្វូង​ឃ្មុំ​នេះ​ផលិត​បាន​ទឹកឃ្មុំ​ដល់​ទៅ ៧០ គ​.​ក្រ ឯណោះ ។​

​ទោះបី​ភ្លក់​សាក​ឃើញ​វា​ពិតជា​ឆ្ងាញ់​ពិសារ​មែន តែ​នាង​ពុំមាន​បំណង​នឹង​ចិញ្ចឹម​ឃ្មុំ​ក្នុងផ្ទះ​ឡើយ​! ។ ហេតុនេះ មិត្តភក្តិ​របស់​នាង​បាន «​ដឹកជញ្ជូន​» លំនៅដ្ឋាន​របស់​ហ្វូង​ឃ្មុំ​នេះ​ទៅកាន់​ទី​ផ្សេង​យ៉ាង​ម៉ត់ចត់ ។​

​ប្រាកដ​ណាស់​! ពីនេះ​តទៅ នាង​នឹង​ពុំ​រំលង​ចោល​ស្នូរ​សម្លេង​ចម្លែក​អ្វី​ទៀត​ទេ​! ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>